ក្រុមហ៊ុន Ford ប្រមូលរថយន្តចំនួន ៤,៣ លានគ្រឿងនៅសហរដ្ឋអាមេរិក ដោយសារបញ្ហាសូហ្វវែរ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Ford Motor (F.N) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែកុម្ភៈនេះថា ខ្លួនកំពុងប្រមូលរថយន្តភីកអាប់ និងរថយន្ត SUV ចំនួន ៤,៣ លានគ្រឿងនៅសហរដ្ឋអាមេរិក ដោយសារតែកំហុសកម្មវិធីសូហ្វវែរ ដែលអាចបណ្តាលឱ្យហ្វ្រាំងមិនដំណើរការ និងភ្លើងខាងក្រៅខូច។

ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ បាននិយាយថា ការប្រមូលរថយន្តមកវិញនេះ រួមមានរថយន្ត F-150, F-250 SD, Lincoln Navigator, Expedition, Maverick រួមជាមួយនឹងរថយន្ត Ranger និង E-Transit មួយចំនួនទៀត។

ក្រុមហ៊ុន Ford បាននិយាយថា ខ្លួនបានដឹងអំពីឧប្បត្តិហេតុចំនួនប្រហែល ៤០៧ ដែលអាចទាក់ទងនឹងបញ្ហាដែលត្រូវប្រមូលរថយន្តមកវិញនេះ។
ប្រភព: reuters


