អ៊ីរ៉ង់ជិតឈានដល់កិច្ចព្រមព្រៀងទិញមីស៊ីលលឿនជាងសំឡេងពីចិន

mnr By mnr February 25, 2026

ទីក្រុងឡុងដ៍៖ យោងតាមប្រភពដែលដឹងព័ត៌មានចំនួនប្រាំមួយនាក់ ដែលបានដឹងអំពីការចរចានេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ជិតឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីទិញមីស៊ីលប្រឆាំងនាវាចម្បាំង ខណៈដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយកងកម្លាំងជើងទឹកដ៏ធំមួយនៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់ មុនពេលមានការវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាមនេះ។

ប្រភពដដែលនេះបាននិយាយថា កិច្ចព្រមព្រៀងទិញមីស៊ីល CM-302 ដែលផលិតនៅប្រទេសចិនជិតបញ្ចប់ហើយ ទោះបីជាមិនទាន់មានកាលបរិច្ឆេទដឹកជញ្ជូនក៏ដោយ។

មីស៊ីលល្បឿនលឿនជាងសំឡេងទាំងនេះបាញ់បានចម្ងាយប្រហែល ២៩០ គីឡូម៉ែត្រ ហើយត្រូវបានរចនាឡើងដើម្បីគេចពីការការវាយបក ដោយវាហោះហើរទាប និងលឿន។ ការដាក់ពង្រាយមុីសីលទាំងនេះនឹងបង្កើនសមត្ថភាពវាយប្រហាររបស់អ៊ីរ៉ង់យ៉ាងខ្លាំង និងបង្កការគំរាមកំហែងដល់កងកម្លាំងជើងទឹកអាមេរិកនៅក្នុងតំបន់ នេះបើយោងតាមអ្នកជំនាញអាវុធពីររូប។

ការចរចាជាមួយប្រទេសចិនដើម្បីទិញប្រព័ន្ធអាវុធមីស៊ីល ដែលបានចាប់ផ្តើមយ៉ាងហោចណាស់ពីរឆ្នាំមុន បានបង្កើនល្បឿនយ៉ាងខ្លាំងបន្ទាប់ពីសង្គ្រាមរយៈពេល ១២ ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ក្នុងខែមិថុនា។

ប្រភព: CNA news