ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ ស្ថិតនៅតំបន់មេសំ ស្រុកកែវសីមា ធ្វើការគ្រប់គ្រងសំណល់រឹង រាវ បានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់បរិស្ថាន

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានតម្រូវឱ្យ ក្រុមហ៊ុន RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. ស្ថិតនៅតំបន់មេសំ ក្នុងភូមិសាស្រ្តឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ធ្វើការគ្រប់គ្រងសំណល់រឹង រាវឱ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់បរិស្ថាន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់…

កម្ពុជា-អង់គ្លេស បង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសទាំងអស់ ដើម្បីរួមចំណែកធានាបាននូវសន្តិភាព និងវិបុលភាពពិភពលោក

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសទាំងអស់ ដើម្បីរួមចំណែកធានាបាននូវសន្តិភាព និងវិបុលភាពពិភពលោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី អនុរដ្ឋមន្ត្រី…

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ ប្រព័ន្ធ CBMS-2 នឹងពង្រឹងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ពិសេសទប់ស្កាត់បទល្មើសនានា

សៀមរាប ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2) នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា-ជំនាន់ទី២ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ…

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ 

បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តដល់អង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រកម្ពុជា និងកុមារងាយរងគ្រោះ ឱ្យទទួលបានការអប់រំជាថ្នាលឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព និងធនធានមនុស្ស ឱ្យកាន់តែមានគុណភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។  ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា…

សម្តេចតេជោហ៊ុនសែន ប្រសិទ្ធនាមផ្ទះភៀសសឹកនៅស្លក្រាមស្រុកស្វាយចេកថា «ភូមិរង់ចាំ»

ភ្នំពេញ៖សម្តេចតេជោហ៊ុនសែនប្រមុខរដ្ឋស្តីទីកម្ពុជាបានប្រសិទ្ធនាមមណ្ឌលបណ្តោះអាសន្នស្លក្រាមនៅស្រុកស្វាយចេកថា «ភូមិរង់ចាំ» ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថាទោះបីជាប្រសិទ្ធនាមជា «ភូមិរង់ចាំ» ប៉ុន្តែ សម្តេចតេជោបញ្ជាក់យ៉ាងច្បាស់ៗថា មិនបោះបង់ការទាមទារដីខ្មែរមកវិញនោះទេ ដោយទឹកដីត្រូវតែទាមទារយកត្រឡប់មកវិញឱ្យទាល់តែបានសម្រាប់ប្រជាពលរដ្ឋ។ សម្តេចតេជោ…

អភិបាលខេត្តតាកែវ មន្រ្តីប្រចាំការតាមច្រកទ្វាព្រំដែនវៀតណាម ពង្រឹងការត្រួតពិនិត្យទំនិញឱ្យបានម៉ត់ចត់ ដើម្បីធានាសុវត្ដិភាពអ្នកប្រើប្រាស់

តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានធ្វើការណែនាំដល់មន្រ្តីដែលប្រចាំការតាមច្រកទ្វាព្រំដែនវៀតណាមទាំងអស់ក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ ពង្រឹងនិងបង្កើនការត្រួតពិនិត្យរាល់មុខទំនិញគ្រប់ប្រភេទដែលនាំចូលពីប្រទេសវៀតណាម មកកាន់កម្ពុជាតាមច្រកខេត្តតាកែវ។ ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាព សាខាជុំវិញខេត្ត ក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ លោក វ៉ី…

ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាក្ដីសង្ឃឹម

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី ១ខ្នង មានចំនួន ៥…

កម្ពុជា រកឃើញវត្តមានសត្វព្រៃជិត ៥០ប្រភេទ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង

ភ្នំពេញ ៖ ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទ នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ប្រភេទស្ថិត ក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះគឺពុំដែលត្រូវ បានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។ សត្វព្រៃទាំង៧ប្រភេទនោះរួមមាន៖ សត្វទន្សោង Banteng (Bos javanicus), សត្វពង្រូល Sunda pangolin (Manis…

សមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីអគ្គិភ័យឆាបឆេះ រោងច្រកផលិតចានស្នោ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ

ភ្នំពេញ ៖ សមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីអគ្គិភ័យឆាបឆេះ រោងចក្រផលិតចានស្នោមួយកន្លែង ក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានពន្លត់បានទាំងស្រុងហើយ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ថា នៅវេលាម៉ោង១៦:១០នាទីល្ងាច…

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀង ស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ មានទឹកប្រាក់ប្រមាណជិត ២លានដុល្លារ

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង…