អភិបាលខេត្តតាកែវ ៖ ប្រសិនបើរកឃើញមន្ត្រីរូបណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌភ្លាមៗតែម្ដង

តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងប្រកាសថា ប្រសិនបើរកឃើញមន្ត្រីរូបណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលភ្លាមៗតែម្ដង។ ការប្រកាសរបស់ លោកអភិបាលខេត្ត បានធ្វើឡើងក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ប្រមាណជិត ២០០នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦…

ជប៉ុន ផ្ដល់ឥណទានសម្បទានប្រមាណ ១៦២.៧ លានដុល្លារ ដើម្បីអនុវត្តគម្រោង ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ

ភ្នំេពញ ៖ រដ្ឋាភិបាលជប៉ុន ផ្ដល់ឥណទានសម្បទានប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោង ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ។ តាមរយៈបណ្ដាញសង្គមរបស់ ក្រសួងការបរទេស បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi…

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ កម្ពុជា ត្រូវតែបោសសម្អាត Online Scams ដើម្បីការពារសុវត្ថិភាពមនុស្សជាតិ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ទោះបីមជ្ឈដ្ឋានអន្តរជាតិខ្លះវាយតម្លៃបែបណាក៏ដោយ ប៉ុន្តែកម្ពុជាខ្លួនឯងដឹងច្បាស់ ពោលគឺត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីស្ដារកិត្តិយស និងការពារសុវត្ថិភាពមនុស្សជាតិ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក…

ក្រសួងប្រៃសណីយ៍ ៖ រាល់ស៊ីមកាត គ្មានអត្តសញ្ញាណ ឬប្រើប្រាស់ឯកសារក្លែងក្លាយ ត្រូវចាត់វិធានការ បិទជាដាច់ខាត

ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាលឌីជីថល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា រាល់ស៊ីមកាត ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ឬប្រើប្រាស់ឯកសារ ក្លែងក្លាយ ត្រូវតែចាត់វិធានការបិទជាដាច់ខាត។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក…

នាយករដ្ឋមន្ត្រីកម្ពុជា ៖ ស្ត្រី មិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងថែរក្សាសុខសន្តិភាព

សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានទទួលស្គាល់ថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកកសាងថែរក្សាសុខសន្តិភាព ។ ប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់…

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសួរសុខទុក្ខជនភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបានឡើយ 

បន្ទាយមានជ័យ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន, អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា  នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់…

ឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅឃុំបែកចាន ស្រុកអង្គស្នួល ត្រូវបានសមត្ថកិច្ចខេត្តកណ្តាលចុះបង្ក្រាប

កណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យជាក់ស្តែងឃ្លាំងស្តុកទំនិញចែកចាយ មានសាច់បង្កក ប្រហិតក្តាម នំប៉ាវ ហតដក ប្រហិតសាច់ក្តាម Chojo  ប្រហិតម៉ាក់ TSP សុទ្ធតែជាទំនិញភាគច្រើន ខូច/គ្មានគុណភាព…

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកដល់មន្ត្រីរាជការ ធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ ដល់ពលរដ្ឋ

កំពត ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៧ ប្រារព្ធឡើងនៅបរិវេណឆ្នេរព្រែកកំពង់បាយ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍គូសបញ្ជាក់ថា មន្ត្រីរាជការ គឺជាតួអង្គស្នូលដ៏សំខាន់បំផុតក្នុងការគោរព និងអនុវត្តច្បាប់ចរាចរណ៍…

នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ការកែច្នៃប្រជាជនកម្ពុជាឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រឱ្យភ្លឺចិញ្ចាច និងមានតម្លៃឥតគណនា

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការកែច្នៃប្រជាជនកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រឱ្យភ្លឺចិញ្ចាច និងមានតម្លៃឥតគណនា ចំពោះអាទិភាពនៃសង្គមស៊ីវីល័យនៅកម្ពុជា។ ការបញ្ជាក់របស់ សម្ដេច នាយករដ្ឋមន្ដ្រី នាឱកាសអញ្ជើញជាអធិបតីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET…

អភិបាលខេត្តស្ទឹងត្រែង ព្រមានដល់មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ហាមពាក់ព័ន្ធជាដាច់ខាតនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

ស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញវិធានការណែនាំ និងព្រមានជាចំហដល់មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវជៀសឱ្យឆ្ងាយជាដាច់ខាតពីការជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បន្ទាប់ពីរកឃើញថា ក្រុមឧក្រិដ្ឋជនបាននិងកំពុងផ្លាស់ប្តូរទម្រង់ថ្មី ដោយបំបែកជាក្រុមតូចៗជ្រកកោនក្រោមរូបភាពផ្ទះជួល ផ្ទះសំណាក់ និងសហគ្រាសឯកជន។ ការថ្លែងព្រមាន និងដាស់តឿនចំៗបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងសមត្ថភាពការងារអនុវត្តច្បាប់…