ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត បានចូលរួមចំណែកជួយកាត់បន្ថយការនាំចូលផលិតផលសម្រេចពីបរទេស ជំនួសមកវិញនូវការផលិត ផ្គុំក្នុងស្រុករក្សាបាននូវរូបិយបណ្ណបរទេស។ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC…
Category: ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះ «សួនច្បារពោធិ៍ចិនតុង» ដើម្បីរក្សាឈ្មោះប្រវត្តិសាស្ត្រ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង ដែលជាព្រលានយន្តហោះចាស់របស់កម្ពុជា នឹងត្រូវរៀបចំជាទីធ្លាសាធារណៈ និងកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង» ដើម្បីរក្សាឈ្មោះប្រវត្តិសាស្ត្ររបស់ទីតាំងនេះ។ ការថ្លែងរបស់សម្តេច បានធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែល សម្តេចធិបតី…
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងចុះពិនិត្យតាមមណ្ឌលសុខភាព ក្រោយមានរបាយការណ៍ថា «មណ្ឌលសុខភាពស្ទើរ១០០% បានបើក២៤ម៉ោង»
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសចុះទៅពិនិត្យតាមមណ្ឌលសុខភាពមួយចំនួន ដើម្បីស្វែងយល់ការពិត ក្រោយមានរបាយការណ៍ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលអះអាងថា មណ្ឌលសុខភាពស្ទើរតែ១០០ភាគរយ នៅទូទាំងប្រទេស បានបើកដំណើរការ២៤ម៉ោង ក្នុងការបម្រើសេវាសុខភាពដល់ប្រជាជន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅលោក ឈាង រ៉ា…
អភិបាលខេត្តកណ្ដាល បញ្ជាឲ្យថៅកែទូកដរក្បាលកោះ ចូលខ្លួនបង់ផាកពិន័យនៅសាលាក្រុងតាខ្មៅជាកំហិត បន្ទាប់ពីចោលសំរាមទៅទន្លេ
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យថៅកែទូកដរក្បាលកោះ ចូលខ្លួនបង់ផាកពិន័យនៅសាលាក្រុងតាខ្មៅជាកំហិត ក្រោយបែកធ្លាយវីដេអូនៃការចាក់សំរាមទាំងធុងៗចូលទន្លេ។ សារដ៏ក្ដៅគគុករបស់លោកអភិបាលខេត្ត នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់អភិបាលខេត្ត ចំពោះបញ្ហាអនាម័យ បរិស្ថាន ដែលមិនមែនជាលើកទី១នោះទេ ពោលគឺលោកអភិបាលខេត្ត តែងតែខ្នះខ្នែងបង្ហោះសារអំពាវនាវឲ្យពលរដ្ឋចូលរួមថែរក្សាអនាម័យ កុំចោលសម្រាមផ្ដេសផ្ដាស…
កម្ពុជា ប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាត ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម
ភ្នំពេញ ៖ ថ្លែងទៅកាន់ពិភពលោកតាមរយៈកិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ប្រធានគណៈប្រតិភូកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់របស់កម្ពុជា ក្នុងការប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាត ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម។ លោក គូសបញ្ជាក់ទៀតថា កម្ពុជាបានចំណាយពេលជាង…
មន្ត្រីឧទ្យានុរក្ស ចុះបង្រ្កាប និងរុះរើសំណង់រោងឈើខុសច្បាប់ចំនួន៣០ កន្លែង ក្នុងឧទ្យានជាតិគីរីរម្យ
កំពង់ស្ពឺ ៖ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តចុះបង្ក្រាបការរុករាន ទន្ទ្រានដី សង់រោង បំណងយកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីឧទ្យានុរក្ស បានចាត់វិធានការច្បាប់ ដោយធ្វើការរុះរើរោងឈើធ្វើពីកូនឈើមូល ប្រក់កៅស៊ូតង់ ទំហំ…
កងវិស្វកម្មមួកខៀវកម្ពុជាចំនួន ១៨៤នាក់ ចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បានបន្តបញ្ជូនកងកម្លាំងវិស្វកម្មកម្ពុជា ចំនួន ១៨៤នាក់ ក្នុងនោះមានយោធិនជានារី ប្រមាណ៣០នាក់ ស្មើនឹង១៥ភាគរយ ជាកងប្ដូរវេន ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្រោមឆត្រអង្គការសហប្រជាជាតិ (UN)។ ចំពោះការចាត់បញ្ជូនកងទ័ពមួកខៀវនេះ ធ្វើឡើងចំពេលដែលកម្ពុជាប្រារព្ធខួប ២០ឆ្នាំ នៃការចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពសកលលោក។ កងវិស្វកម្មលេខ៨៦៤ ត្រូវបានត្រួតពិនិត្យសុខភាព និងបានហ្វឹកហ្វឺន…
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អក្ខរកម្ម គឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា អក្ខរកម្ម គឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ ខួបលើកទី…
រដ្ឋមន្រ្តីក្រសួងអប់រំ ៖ អក្ខរកម្មក្នុងបរិបទបច្ចុប្បន្ន ជាការបណ្ដុះជំនាញវិជ្ជាជីវៈប្រចាំជីវិត
ភ្នំពេញ ៖ លោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ បានលើកឡើងថា អក្ខរកម្មក្នុងបរិបទបច្ចុប្បន្ន មិនត្រឹមតែផ្ដោតលើការចេះអាន សរសេរ និងគណនាលេខប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលអក្ខរកម្មឌីជីថល ការគិតវិភាគ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈប្រចាំជីវិត។ ក្នុងឱកាសអបអរសាទរខួបលើកទី២៦ នៃទិវាអក្ខរកម្មជាតិ ក្រោមប្រធានបទ “អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន” នៅខេត្តរតនគិរី នាព្រឹកថ្ងៃទី៧…
បង្ក្រាបផ្ទះសំណាក់មួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនមនុស្សប្រុស ស្រី ជាច្រើននាក់
ភ្នំពេញ ៖ នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានបន្តឆ្មក់ចុះប្រតិបត្តិការបង្ក្រាបទីតាំងផ្ទះសំណាក់មួយកន្លែង ដែលមានយីហោ «រ៉ាឌី» បានឃាត់ខ្លួនមនុស្សប្រុស ស្រី ជាច្រើននាក់ ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៉ាក់…
