អភិបាលខេត្តកណ្ដាល បញ្ជាឲ្យថៅកែទូកដរក្បាលកោះ ចូលខ្លួនបង់ផាកពិន័យនៅសាលាក្រុងតាខ្មៅជាកំហិត បន្ទាប់ពីចោលសំរាមទៅទន្លេ

កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យថៅកែទូកដរក្បាលកោះ ចូលខ្លួនបង់ផាកពិន័យនៅសាលាក្រុងតាខ្មៅជាកំហិត ក្រោយបែកធ្លាយវីដេអូនៃការចាក់សំរាមទាំងធុងៗចូលទន្លេ។

សារដ៏ក្ដៅគគុករបស់លោកអភិបាលខេត្ត នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់អភិបាលខេត្ត ចំពោះបញ្ហាអនាម័យ បរិស្ថាន ដែលមិនមែនជាលើកទី១នោះទេ ពោលគឺលោកអភិបាលខេត្ត តែងតែខ្នះខ្នែងបង្ហោះសារអំពាវនាវឲ្យពលរដ្ឋចូលរួមថែរក្សាអនាម័យ កុំចោលសម្រាមផ្ដេសផ្ដាស ក៏មានការបង្ហាញច្បាស់ៗពីវីដេអូរបស់អ្នកចោលសម្រាមផងដែរ ហើយក៏មានពលរដ្ឋយើងមួយចំនួនដែលបានចោលនោះ ចូលបង់ផាកពិន័យជាបន្តបន្ទាប់ផងដែរ ។
ការយកចិត្តទុកដាក់នេះ ទទួលបានការសាទរពីពលរដ្ឋទូទាំងមូលដ្ឋានខេត្តកណ្ដាល និងកោតសរសើរចំពោះការយកចិត្តទុកដាក់របស់លោកអភិបាលខេត្ត៕



