ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបន្ដរាយការណ៍ករណីសង្ស័យទីតាំងប្រព្រឹត្តបទល្មើស Online Scams ទៅកាន់សមត្ថកិច្ចជំនាញ ឬអាជ្ញាធរមូលដ្ឋាន និងមិនត្រូវគប់គិតជាមួយឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមទីតាំងដែលខ្លួនទទួលខុសត្រូវដាច់ខាត។ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៨៩ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ…
Author: mnr
នគរបាលខេត្តកំពង់ធំ បង្ក្រាបក្រុមឆក់ទូរសព្ទ និងប្លន់ម៉ូតូចំនួន ៧នាក់
កំពង់ធំ ៖ ដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ, កម្លាំងនគរបាលបានសហការគ្នាយ៉ាងសកម្មក្នុងការតាមប្រមាញ់ និងបង្ក្រាបក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពឆក់ទូរសព្ទក្នុងស្រុកស្ទោង និងសង្ស័យមានជាប់ពាក់ព័ន្ធនឹងមុខសញ្ញាប្លន់កាប់យកម៉ូតូនៅខេត្តផ្សេងទៀត។ ប្រតិបត្តិការនេះបានឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ និងដកហូតម៉ូតូចំនួន៣គ្រឿង ខណៈជនសង្ស័យចំនួន២នាក់ទៀតបានរត់គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤៖០០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។…
នគរបាល ចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស Online Scams មួយទីតាំងស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ
ឧត្ដរមានជ័យ ៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)មួយទីតាំង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្តតាមអនុសាសន៍ណែនាំ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោងតាមបទបញ្ជារបស់ លោក មាន…
ផ្លូវ ៣ខ្សែ ក្នុងខេត្តត្បូងឃ្មុំ និងក្រចេះ តម្លៃជិត ៤៤លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ក្រចេះ ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣ខ្សែ ប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត…
ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ ត្រូវគ្រប់គ្រងអារម្មណ៍របស់ខ្លួនឱ្យបាន ចៀសវាងប្រព្រឹត្តបទល្មើសទាំងកំរោលណាមួយ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទូចម្តងហើយម្តងទៀត ត្រូវគ្រប់គ្រងអារម្មណ៍របស់ខ្លួនឱ្យបាន ចៀសវាងការប្រព្រឹត្តបទល្មើសទាំងកំរោលណាមួយ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពី បុគ្គលឈ្មោះ ឆេង ភារុណ បានរត់គេចខ្លួនទៅប្រទេសវៀតណាម បន្ទាប់ពីបានបង្កហិង្សានៅហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ។…
គ្រឿងញៀនជាង ១,៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញ នៅខេត្តព្រះវិហារ
ព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងដុតបំផ្លាញគ្រឿងញៀន និងសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ជាង ១,៣០០គីឡូក្រាម ដែលបង្ក្រាប និងរឹបអូសបានក្នុងភូមិសាស្ត្រខេត្តព្រះវិហារកន្លងមក។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្រោមវត្តមានលោក…
អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យរឹតបន្ដឹងច្បាប់ចរាចរណ៍ បន្ទាប់ពីគ្រោះថ្នាក់កើនឡើងយ៉ាងគំហុគ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់នូវវិធានការម៉ឺងម៉ាត់ឲ្យកម្លាំងនគរបាលរឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញ ព្រោះមានតែវិធានការនេះទេ ទើបមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសនៅពេលយប់តែម្ដង។ ការដាក់ចេញនេះ ធ្វើឡើងបន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍ កំពុងតែបន្ដក្លាយជាបញ្ហាប្រឈមខ្ពស់របស់សមត្ថកិច្ចជំនាញ ខណៈអត្រាគ្រោះថ្នាក់នៅតែបន្ដកើនឡើងបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជារៀងរាល់ថ្ងៃ។ ក្នុងកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹងបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងមហាផ្ទៃ…
សម្ដេចធិបតី ហ៊ុន ម៉ាណែត មិនឲ្យរុះរើសាលាដូង ដោយរក្សាស្ថានភាពដដែល និងឧបត្ថម ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាឲ្យផ្អាករុះរើសាលាដូង និងឧបត្ថម ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែ ជូនសាលាដូង ស្ថិតនៅលើភ្នំគិរីរម្យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន…
ក្រសួងវប្បធម៌ ណែនាំអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ចូលរួមការពារវប្បធម៌ ពង្រឹងសីលធម៌សង្គម និងការពារដល់តម្លៃស្ត្រី
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរ និងការការពារដល់តម្លៃស្ត្រី។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរំឭកដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី…
អភិបាលខេត្តកណ្ដាល ណែនាំឱ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សហការផ្ដល់ព័ត៌មានបើសិនឃើញសាកសពក្មេងអណ្ដែតទឹក ក្នុងហេតុការណ៍លិចទូក-ង នៅភូមិកោះប្រាក់
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានណែនាំដល់អភិបាលស្រុកកៀនស្វាយ ល្វាឯម និងអភិបាលស្រុកលើកដែក ផ្សព្វផ្សាយដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹកសហការផ្ដល់ព័ត៌មាន ករណីប្រទះឃើញសពក្មេងអណ្ដែតទឹក ដែលបាត់ខ្លួនក្នុងហេតុការណ៍លិចទូក-ង នៅភូមិកោះប្រាក់ កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ។ ក្នុងសារសំឡេងរបស់លោក…
