អត្រាកំណើតនៅប្រទេសជប៉ុនធ្លាក់ចុះរយៈពេល ១០ ឆ្នាំជាប់ៗគ្នា

តូក្យូ៖ ចំនួនកំណើតនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះសម្រាប់ឆ្នាំទី ១០ ជាប់ៗគ្នាក្នុងឆ្នាំ ២០២៥ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី ២៦ ខែកុម្ភៈ ដែលបង្ហាញពីបញ្ហាប្រឈមសម្រាប់នាយករដ្ឋមន្ត្រី Sanae Takaichi។ ទិន្នន័យបឋមរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ទារកសរុបចំនួន ៧០៥.៨០៩ នាក់បានកើតនៅក្នុងប្រទេសជប៉ុន ដែលធ្លាក់ចុះ ២,១ ភាគរយបើធៀបពីឆ្នាំ ២០២៤។…

ក្រុមហ៊ុន Ford ប្រមូលរថយន្តចំនួន ៤,៣ លានគ្រឿងនៅសហរដ្ឋអាមេរិក ដោយសារបញ្ហាសូហ្វវែរ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Ford Motor (F.N) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែកុម្ភៈនេះថា ខ្លួនកំពុងប្រមូលរថយន្តភីកអាប់ និងរថយន្ត SUV ចំនួន ៤,៣ លានគ្រឿងនៅសហរដ្ឋអាមេរិក ដោយសារតែកំហុសកម្មវិធីសូហ្វវែរ ដែលអាចបណ្តាលឱ្យហ្វ្រាំងមិនដំណើរការ និងភ្លើងខាងក្រៅខូច។ ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ បាននិយាយថា ការប្រមូលរថយន្តមកវិញនេះ រួមមានរថយន្ត…

៣សប្តាហ៍ នៃខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ច បង្ក្រាបបទល្មើសព្រហ្មទណ្ឌជាង ១០០ករណី និងឃាត់ខ្លួនជនសង្ស័យជាង ២០០នាក់ បញ្ជូនទៅតុលាការ

February 27, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ រយៈពេល ៣សប្ដាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ។ ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបង្ក្រាបបាន១៥៧ករណី និងឃាត់ខ្លួនជនសង្ស័យសរុប ២១១នាក់ បញ្ជូនទៅកាន់តុលាការ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។  បើតាមរបាយការណ៍…

សំបុកអណ្តើកហ្លួងទី៣ ត្រូវបានរកឃើញនាដើមឆ្នាំ២០២៦ ខណៈមានគ្រាប់ពង ២៥គ្រាប់ នៅក្នុងប្រព័ន្ធព្រែកស្រែអំបិល

February 26, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល និងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួង ១ទីតាំង មានគ្រាប់ពងសរុប ២៥គ្រាប់ នៅឆ្នេរខ្សាច់អន្លង់ត្រាំង នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល។ នេះជាសំបុកទី៣ ដែលត្រូវបានរកឃើញក្នុងឆ្នាំ២០២៦នេះ។ បច្ចុប្បន្ន ក្រុមការងារបានចល័តពងទាំងនោះទៅភ្ញាស់នៅទីតាំងដែលមានសុវត្ថិភាព ដើម្បីការពារនិងតាមដានការញាស់…

នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ២១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

ភ្នំពេញ ៖ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងប្រតិបត្តិការបង្រ្កាបការប្រព្រឹត្តសកម្មភាពល្មើសនេះនៅទីតាំងអគារស្តាស៊ីធី អគារទី២ ជាន់ទី៩ បន្ទប់លេខ៩១២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ មនុស្សប្រុសស្រីទាំង ២១នាក់ ដែលត្រូវបានឃាត់ខ្លួននេះមានជនជាតិចិនចំនួន…

លោក ឃួង ស្រេង ៖ ដំណាច់ខែកុម្ភៈ នេះ នៅរាជធានីភ្នំពេញត្រូវតែបោសសម្អាត និងប្រយុទ្ធប្រឆាំងឱ្យអស់ នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

February 26, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ នៅដំណាច់ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញត្រូវតែបោសសម្អាត និងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយតាមផែនការរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យបោសសម្អាតឱ្យអស់នៅត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦ខាងមុខនេះ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online…

នាយករដ្ឋមន្ត្រីអូស្ត្រាលីត្រូវបានជម្លៀសចេញពីផ្ទះ បន្ទាប់ពីមានការគំរាមកំហែងបំផ្ទុះគ្រាប់បែក

ស៊ីដនី៖ ប៉ូលីសបាននិយាយថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ត្រូវបានបង្ខំឱ្យជម្លៀសចេញពីលំនៅដ្ឋានផ្លូវការរបស់លោកនៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ដោយសារតែការគំរាមកំហែងបំផ្ទុះគ្រាប់បែក។ លោកអាល់បានីត្រូវបានជម្លៀសចេញពី The Lodge ដែលជាលំនៅដ្ឋានផ្លូវការរបស់គាត់នៅក្នុងរដ្ឋធានី Canberra។ ពួកគេបាននិយាយថា «ការស្រាវជ្រាវយ៉ាងហ្មត់ចត់លើស្ថាប័នការពារមួយត្រូវបានធ្វើឡើង ហើយមិនមានអ្វីគួរឲ្យសង្ស័យត្រូវបានរកឃើញទេ» ដោយបន្ថែមថា «បច្ចុប្បន្នមិនមានការគំរាមកំហែងដល់សហគមន៍…

ក្មេងទំនើងជាង ៣០០នាក់ បញ្ជូនទៅតុលាការ និងពន្ធនាគារ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបាន ក្នុងរយៈពេល ៣សប្តាហ៍

ភ្នំពេញ ៖ គ្មានក្មេងទំនើងណាមួយ ឬក្រុមណាមួយ មានសេរីភាពពេញទីប្រព្រឹត្តអំពើអុកឡុកសង្គមបានឡើយ។ ក្នុងរយៈពេល ៣សប្តាហ៍ នៃខែកុម្ភៈ ពោលគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងចំនួន៨២ករណី និងឃាត់ខ្លួនជនបង្ក៣០២នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។  បើតាមរបាយការណ៍ ក្រុមក្មេងទំនើងដែលបង្ក្រាបបាន ភាគច្រើនបំផុតត្រូវបានសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ…

អ៊ីរ៉ង់ជិតឈានដល់កិច្ចព្រមព្រៀងទិញមីស៊ីលលឿនជាងសំឡេងពីចិន

ទីក្រុងឡុងដ៍៖ យោងតាមប្រភពដែលដឹងព័ត៌មានចំនួនប្រាំមួយនាក់ ដែលបានដឹងអំពីការចរចានេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ជិតឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីទិញមីស៊ីលប្រឆាំងនាវាចម្បាំង ខណៈដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយកងកម្លាំងជើងទឹកដ៏ធំមួយនៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់ មុនពេលមានការវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាមនេះ។ ប្រភពដដែលនេះបាននិយាយថា កិច្ចព្រមព្រៀងទិញមីស៊ីល CM-302 ដែលផលិតនៅប្រទេសចិនជិតបញ្ចប់ហើយ ទោះបីជាមិនទាន់មានកាលបរិច្ឆេទដឹកជញ្ជូនក៏ដោយ។ មីស៊ីលល្បឿនលឿនជាងសំឡេងទាំងនេះបាញ់បានចម្ងាយប្រហែល ២៩០ គីឡូម៉ែត្រ ហើយត្រូវបានរចនាឡើងដើម្បីគេចពីការការវាយបក ដោយវាហោះហើរទាប និងលឿន។ ការដាក់ពង្រាយមុីសីលទាំងនេះនឹងបង្កើនសមត្ថភាពវាយប្រហាររបស់អ៊ីរ៉ង់យ៉ាងខ្លាំង…

អាជ្ញាធរមីនកម្ពុជា ៖ យន្តហោះចម្បាំងថៃ F 16 ទម្លាក់គ្រាប់បែក និងបំផ្លាញស្ពានមេទឹក ដែលទង្វើនេះបានរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋាន

February 25, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា យន្តហោះចម្បាំងថៃ F 16 បានទម្លាក់គ្រាប់បែក និងបំផ្លាញស្ពានមេទឹក ទង្វើនេះបានរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់មនុស្សធម៌អន្តរជាតិ។ ស្ពានជ័យជំនះ ឬមេទឹក បានដាច់ជាពីរតែម្តង ក្រោយពីយោធាថៃ…