ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ បន្ទាប់ពីពេលភាគីថៃលុបចោល MOU 2001។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា…
Author: mnr
ក្រុមហ៊ុន ប៊ីអេស អិចប្រេស រៀបចំពិធីបើកដំណើរការសាកល្បង ដើម្បីផ្ដល់សេវាកម្មដឹកជញ្ជូននៅទូទាំងប្រទេស
ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.ក បានរៀបចំពិធីបើកដំណើរការសាកល្បងរបស់ក្រុមហ៊ុនប៊ីអេស អិចប្រេសដែលជាក្រុមហ៊ុនថ្មីមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៣ នៃក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.ក។ តាមការអញ្ជើញរបស់ក្រុមហ៊ុន ប៊ីអេស អិចប្រេស,…
ក្រសួងពាណិជ្ជកម្ម ណែនាំអាជីវករ មិនត្រូវនាំចូល លក់ ចែកចាយ ឬផ្គត់ផ្គង់ នូវផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់
ភ្នំពេញ ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ នូវ ផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ឬកែច្នៃលួចលាយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់ សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ ឬផលិតផលទំនិញជាប់បម្រាមនាំចូល…
ជនជាតិចិន ១៦៦នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៦៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់…
កងទ័ពជើងគោកឥណ្ឌា បានមកដល់កម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោកកម្ពុជា
ភ្នំពេញ ៖ កងទ័ពជើងគោកឥណ្ឌា បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ចំនួន ១២០ នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យមានស្តង់ដាផ្សព្វផ្សាយដែលមានការទទួលខុសត្រូវដើម្បីការពារផលប្រយោជន៍សាធារណៈ
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ម្ចាស់ស្ថានីយទូរទស្សន៍ក្នុងស្រុកឱ្យពង្រឹងបន្ថែមទៀតនូវការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងការបង្ហាញអំពីឧក្រិដ្ឋកម្ម អំពើហិង្សា និងឧប្បត្តិហេតុសង្គមដ៏រសើប ព្រមទាំងអំពាវនាវឱ្យមានស្តង់ដាផ្សព្វផ្សាយដែលមានការទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍សាធារណៈ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយតំណាងស្ថានីយទូរទស្សន៍ក្នុងស្រុកនៅក្រសួងព័ត៌មាន នាពេលថ្មីៗនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការគោរពរបស់រាជរដ្ឋាភិបាលចំពោះសេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិរបស់សាធារណជនក្នុងការទទួលបានព័ត៌មាន។ លោករដ្ឋមន្ត្រី នេត្រ…
ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំកម្មករត្រូវប្រុងប្រយ័ត្នចំពោះក្រុមជ្រុលនិយមអូសទាញឱ្យចូលរួមក្នុងចលនាផ្សេងៗ និងសកម្មភាពខុសច្បាប់នានា
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងប្រាប់កម្មករថា ត្រូវប្រុងប្រយ័ត្នចំពោះក្រុមជ្រុលនិយមអូសទាញឱ្យចូលរួមក្នុងចលនាផ្សេងៗ និងប្រុងប្រយត្នខ្ពស់អំពើការឆបោក និងសកម្មភាពខុសច្បាប់នានា ការលេីកឡេីងនេះ បានធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករនិយោជិត រោងចក្រ សហគ្រាស ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ…
អ៊ីស្រាអែលវាយប្រហារលីបង់សម្លាប់បុគ្គលិកជួយសង្គ្រោះ ៣នាក់
នាយករដ្ឋមន្ត្រីលីបង់បានចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «បទឧក្រិដ្ឋដ៏សាហាវយង់ឃ្នង» ក្នុងការកំណត់គោលដៅ និងសម្លាប់បុគ្គលិកសង្គ្រោះបន្ទាន់ការពារជនស៊ីវិល ដែលក្នុងនោះ៣នាក់ស្ថិតក្នុងចំណោមមនុស្ស៥នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ២ដងរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។ ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយប្រហារ២លើកជាប់ៗគ្នារបស់អ៊ីស្រាអែល លើអគារមួយនៅក្នុងទីក្រុង Majdal Zoun កាលពីថ្ងៃអង្គារទី២៨ ខែមេសាបានសម្លាប់មនុស្ស៥នាក់ រួមទាំងក្រុមអ្នកជួយសង្គ្រោះ៣នាក់ ដែលបានទៅជួយអ្នករងរបួសក្នុងការវាយប្រហារដំបូងរបស់អ៊ីស្រាអែលលើអគារគោលដៅនោះ។ អ្នកនាំពាក្យម្នាក់នៃកងការពារជនស៊ីវិលលីបង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ្នកជួយសង្គ្រោះទាំងបីនាក់ដំបូងឡើយត្រូវបានជាប់នៅក្រោមគំនរបាក់បែកដោយការវាយប្រហារ លើកទី២របស់អ៊ីស្រាអែល ហើយក្រោយមកត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅក្នុងការវាយប្រហារនោះ។…
នគរបាលជាតិ កម្ពុជា-កូរ៉េ ព្រមព្រៀងគ្នាពង្រឹងកិច្ចប្រតិបត្តិការប្រឆាំងនឹងបទល្មើសឆ្លងដែនបន្ថែមទៀត
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ ២០២៦ ទីភ្នាក់ងារនគរបាលជាតិកូរ៉េ (KNPA) ដឹកនាំដោយលោក YOO Jae Seong អគ្គស្នងការស្តីទីនគរបាលជាតិ បានបើកកិច្ចប្រជុំកំពូលនគរបាលជាតិកូរ៉េ-កម្ពុជា ជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា (CNP) ដឹកនាំដោយ នាយឧត្តមសេនីយ៍…
Trump មិនសប្បាយចិត្តនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់
ឌូបៃ/វ៉ាស៊ីនតោន ថ្ងៃទី ២៨ ខែមេសា (រ៉យទ័រ) – មន្ត្រីអាមេរិកម្នាក់បាននិយាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំមិនពេញចិត្ត នឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ស្តីពីការបញ្ចប់សង្គ្រាមរយៈពេល2ខែនេះទេ ដោយបានធ្វើឱ្យក្តីសង្ឃឹមបានថយចុះសម្រាប់ដំណោះស្រាយ ចំពោះជម្លោះដែលបានរំខានដល់ការផ្គត់ផ្គង់ប្រេង ជំរុញអតិផរណា និងសម្លាប់មនុស្សរាប់ពាន់នាក់។ សំណើចុងក្រោយរបស់អ៊ីរ៉ង់ស្នើទុករបៀបវារៈកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មួយឡែករហូតដល់សង្គ្រាមត្រូវបានបញ្ចប់ ហើយជម្លោះលើការដឹកជញ្ជូនពីឈូងសមុទ្រត្រូវបានដោះស្រាយ។ មន្ត្រីអាមេរិកម្នាក់ដែលបានជម្រាបជូននៅក្នុងកិច្ចប្រជុំរបស់ប្រធានាធិបតីកាលពីថ្ងៃចន្ទទី២៧ ខែមេសាជាមួយទីប្រឹក្សារបស់គាត់ បាននិយាយថា…
