ពិធីអបអរសាទរជ័យជម្នះ World Cup របស់ម៉ិកស៊ិកនាំឱ្យមនុស្ស4នាក់ស្លាប់

ទីក្រុងម៉ិកស៊ិក: មនុស្ស៤នាក់បានស្លាប់ ក្នុងនោះ៣នាក់ស្លាប់ដោយសារថប់ដង្ហើម ក្នុងអំឡុងពេល អបអរសាទរតាមដងផ្លូវនៅពេលយប់ជ្រៅនៅទីក្រុងម៉ិកស៊ីកូ បន្ទាប់ពីអ្នកគាំទ្ររាប់រយ ពាន់នាក់បាន ប្រមូលផ្តុំគ្នាតាមបណ្តោយមហាវិថីកណ្តាលរដ្ឋធានី ក្នុងការដែលក្រុមម៉ិកស៊ីកូបានយកឈ្នះក្រុមអេក្វាឌ័រ ដើម្បី ឈ្នះការប្រកួតវគ្គជម្រុះ World Cup លើកដំបូងរបស់ពួកគេក្នុងរយៈពេល ៤០ ឆ្នាំ។

ក្រសួងសុខាភិបាលនៃទីក្រុងម៉ិកស៊ិកបាននិយាយនៅព្រឹកព្រលឹមថ្ងៃពុធ ទី 1 ខែកក្កដា ថាក្រុមសង្គ្រោះបន្ទាន់បានមើលថែមនុស្សសន្លប់៣នាក់នៅទីតាំងផ្សេងៗគ្នា ជុំវិញផ្លូវ Paseo de la Reforma ដែលជាមហាវិថីដ៏ល្បីល្បាញដែលអេក្រង់យក្សត្រូវ បានដំឡើងដើម្បីបង្ហាញការប្រកួត។

អាជ្ញាធរសុខាភិបាលបាននិយាយថា ស្ត្រីអាយុ ១៩ ឆ្នាំម្នាក់ និងបុរសអាយុ ៤៤ ឆ្នាំម្នាក់បានទទួលការ សង្គ្រោះបឋម ប៉ុន្តែបានស្លាប់ដោយសារថប់ដង្ហើម។ មនុស្សទី៣ម្នាក់ ដែលជាស្ត្រីអាយុ ៤៨ ឆ្នាំ ក្រោយមកក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យដោយសារថប់ដង្ហើមផងដែរ។
ក្រោយមក អាជ្ញាធរបានរាយការណ៍ពីការស្លាប់ទី៤ គឺបុរសម្នាក់អាយុជាង ៣០ ឆ្នាំ ដែលត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យដោយសារជំងឺប្រកាច់ធ្ងន់ធ្ងរ និងហូរឈាមក្រពះពោះវៀន។ គាត់បានស្លាប់ បន្ទាប់ពីគាំងបេះដូង។
ប្រភព: CNA news



