រដ្ឋមន្ត្រីស៊ុយអែតបីកូនចូលរួមកិច្ចប្រជុំ EU

mnr By mnr June 26, 2026

(រ៉យទ័រ) – រដ្ឋមន្ត្រីក្រសួងអាកាសធាតុសុយអែតបានចូលរួមប្រជុំពិភាក្សា រយៈពេលមួយថ្ងៃអំពីគោលនយោបាយប្រែប្រួលអាកាសធាតុ កាលពីថ្ងៃព្រហស្បតិ៍ទី២៥ ខែមិថុនា ដោយមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោកស្រីនាំយកទារកអាយុ៣ខែទៅចូលរួមប្រជុំជាមួយ។

រដ្ឋមន្ត្រីស៊ុយអែត លោកស្រី Romina Pourmokhtari បាននាំកូនប្រុសរបស់គាត់ឈ្មោះ Adam ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហភាពអឺរ៉ុបនៅប្រទេសលុចសំបួរ ដើម្បីបញ្ជាក់ពីអត្ថប្រយោជន៍នៃគោលនយោបាយឈប់សម្រាក ពីការងារដើម្បីមើលថែកូន ដែលមិនបង្ខំស្ត្រីឱ្យជ្រើសរើសរវាងការងារ និងការទទួលខុសត្រូវក្នុងគ្រួសារ។

លោកស្រី Pourmokhtari អាយុ 30 ឆ្នាំ គឺជារដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រស៊ុយអែត នៅពេលដែលលោកស្រីចូលកាន់តំណែងនៅឆ្នាំ 2022។ លោកស្រីទើបតែវិលត្រឡប់ពីការឈប់សម្រាកលំហែមាតុភាព ខណៈដែលស្វាមី របស់លោកស្រីកំពុងឈប់សម្រាករហូតដល់ការបោះឆ្នោតនៅប្រទេសស៊ុយអែតនៅខែកញ្ញា ហើយបានធ្វើដំណើរជាមួយលោកស្រីទៅកាន់ប្រទេសលុចសំបួរ ដើម្បីមើលថែទាំកូន Adam។

ប្រទេសស៊ុយអែតមានគោលនយោបាយឈប់សម្រាកដើម្បីមើលថែកូនដ៏សប្បុរសបំផុតមួយរបស់ពិភពលោក ដែលទទួលបានមូលនិធិពីប្រព័ន្ធពន្ធខ្ពស់របស់ប្រទេស ដែលបានក្លាយជាចំណុចក្តៅគគុកខាងនយោបាយនៅក្នុងយុទ្ធនាការបោះឆ្នោត។

ប្រភព: Reuters