អង្គការសហប្រជាជាតិបញ្ឈប់ការអមដំណើរកប៉ាល់ឆ្លងកាត់ Hormuz បន្ទាប់ពីរងការវាយប្រហារ

(រ៉យទ័រ) អង្គការសមុទ្រអន្តរជាតិរបស់អង្គការសហប្រជាជាតិបានផ្អាកប្រតិបត្តិការរបស់ខ្លួន ក្នុងការអមដំណើរកប៉ាល់ឆ្លងកាត់ច្រកសមុទ្រហ័រមូសកាលពីថ្ងៃព្រហស្បតិ៍ទី២៥ ខែមិថុនា បន្ទាប់ពីកប៉ាល់មួយគ្រឿងបានរាយការណ៍ពី ការវាយប្រហារដែលបង្កឱ្យមានការព្រួយបារម្ភឡើងវិញអំពីថាតើកិច្ចព្រមព្រៀងបឋមដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នឹងមានប្រសិទ្ធភាព ឬអត់។

ទីភ្នាក់ងារកងទ័ពជើងទឹកអង់គ្លេស UKMTO បាននិយាយថា កប៉ាល់ដឹកទំនិញនេះ ត្រូវបានបាញ់ប្រហារនៅជិតប្រទេសអូម៉ង់ ដោយគ្រាប់ផ្លោងមួយគ្រាប់ ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងតេអេរ៉ង់បានព្រមាននាវានានាកុំឱ្យធ្វើដំណើរតាមផ្លូវដែលខ្លួនមិនបានអនុម័ត។
ប្រភពចំនួន៤បានកំណត់អត្តសញ្ញាណកប៉ាល់នោះថាជាកប៉ាល់ Ever Lovely ដែលមានទង់ជាតិសិង្ហបុរី។ ប្រភពសន្តិសុខមួយបាននិយាយថា វាទំនងជាត្រូវបានដ្រូនមួយគ្រឿងវាយប្រហារ។

មិនមានការអត្ថាធិប្បាយភ្លាមៗពីរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីដើមខែនេះថា ប្រសិនបើអ៊ីរ៉ង់មិនគោរពកិច្ចព្រមព្រៀងដែលមានគោលបំណងបញ្ចប់សង្គ្រាម និងបើកច្រកសមុទ្រឡើងវិញទេ សហរដ្ឋអាមេរិកទំនងជានឹងត្រលប់ទៅទម្លាក់គ្រាប់បែកលើប្រទេសនេះម្តងទៀត។
ប្រភព: Reuters


