ការប្រទះឃើញ គ្រួសារសត្វផ្សោតឃ្លាច នៅសហគមន៍នេសាទព្រែកត្នោតខេត្តកំពត

ភ្នំពេញ ៖ រូបភាពពីដ្រូន (Drone) បានផ្តិតយកទិដ្ឋភាពដ៏កម្រ និងគួរឱ្យស្រឡាញ់ដែលមិនសូវបានឃើញ! នៅក្នុងផ្ទៃទឹកនៃ សហគមន៍នេសាទព្រែកត្នោត យើងបានឃើញសត្វផ្សោតឃ្លាច (Indo-Pacific Humpback Dolphins) មួយគូកំពុងហែលក្បែរគ្នា និងយកចំពុះមកប៉ះគ្នាថ្នមៗ ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងភាពស្និទ្ធស្នាល។ កូនផ្សោតជំទង់មួយក្បាល កំពុងហែលក្រឡឹងជុំវិញឪពុកម្តាយដោយភាពសប្បាយរីករាយ និងពោរពេញដោយថាមពល។ ទិដ្ឋភាពនេះសបញ្ជាក់ឱ្យឃើញពីចំណងដ៏ស្អិតរមួត…

អភិបាលខេត្តកណ្ដាល ស្នើក្រុមហ៊ុន Internet ចូលរួមជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានស្នើបណ្តាក្រុមហ៊ុនផ្តល់សេវាកម្ម Internet ចូលរួមសហការជាមួយកងកម្លាំង និងអជ្ញាធរមានសមត្ថកិច្ចខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scame Online)។ ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិត ចំនួន ២៣ក្រុមហ៊ុន កំពុងប្រតិបត្តិការអាជីវកម្មក្នុងភូមិសាស្ត្រខេត្តកណ្ដាល នាថ្ងៃទី៦ ខែឧសភា…

ប្រមុខការទូតកម្ពុជា ៖ អាស៊ាន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ សម្រាប់សន្តិភាព ក្នុងតំបន់ និងពិភពលោក

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា អាស៊ាន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ដែលជាកម្លាំងចលករសម្រាប់សន្តិភាព ស្ថិរភាព និងការជឿទុកចិត្តគ្នា នៅក្នុងតំបន់ និងពិភពលោក។ ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន…

ចាប់ពីថ្ងៃទី១ តុលា តទៅ ! រាជរដ្ឋាភិបាល ហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់ តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៦ តទៅ។ តាមរយៈលិខិតរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់មករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ…

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្ពុជា-ថៃ នឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ បន្ទាប់ពីពេលភាគីថៃលុបចោល MOU 2001

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ បន្ទាប់ពីពេលភាគីថៃលុបចោល MOU 2001។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា…

ក្រុមហ៊ុន ប៊ីអេស អិចប្រេស រៀបចំពិធីបើកដំណើរការសាកល្បង ដើម្បីផ្ដល់សេវាកម្មដឹកជញ្ជូននៅទូទាំងប្រទេស

ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.ក បានរៀបចំពិធីបើកដំណើរការសាកល្បងរបស់ក្រុមហ៊ុនប៊ីអេស អិចប្រេសដែលជាក្រុមហ៊ុនថ្មីមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៣ នៃក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.ក។ តាមការអញ្ជើញរបស់ក្រុមហ៊ុន ប៊ីអេស អិចប្រេស,…

ក្រសួងពាណិជ្ជកម្ម ណែនាំអាជីវករ មិនត្រូវនាំចូល លក់ ចែកចាយ ឬផ្គត់ផ្គង់ នូវផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ នូវ ផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ឬកែច្នៃលួចលាយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់ សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ ឬផលិតផលទំនិញជាប់បម្រាមនាំចូល…

ជនជាតិចិន ១៦៦នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៦៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់…

កងទ័ពជើងគោកឥណ្ឌា បានមកដល់កម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោកកម្ពុជា

ភ្នំពេញ ៖ កងទ័ពជើងគោកឥណ្ឌា បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ចំនួន ១២០ នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យមានស្តង់ដាផ្សព្វផ្សាយដែលមានការទទួលខុសត្រូវដើម្បីការពារផលប្រយោជន៍សាធារណៈ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ម្ចាស់ស្ថានីយទូរទស្សន៍ក្នុងស្រុកឱ្យពង្រឹងបន្ថែមទៀតនូវការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងការបង្ហាញអំពីឧក្រិដ្ឋកម្ម អំពើហិង្សា និងឧប្បត្តិហេតុសង្គមដ៏រសើប ព្រមទាំងអំពាវនាវឱ្យមានស្តង់ដាផ្សព្វផ្សាយដែលមានការទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍សាធារណៈ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយតំណាងស្ថានីយទូរទស្សន៍ក្នុងស្រុកនៅក្រសួងព័ត៌មាន នាពេលថ្មីៗនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការគោរពរបស់រាជរដ្ឋាភិបាលចំពោះសេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិរបស់សាធារណជនក្នុងការទទួលបានព័ត៌មាន។  លោករដ្ឋមន្ត្រី នេត្រ…