អាជ្ញាធរខេត្តកណ្ដាល ផ្ដល់រង្វាន់ ២លានរៀល ចំពោះពលរដ្ឋណារាយការណ៍ពីបទល្មើស Scam Online ក្នុងភូមិសាស្ដ្រខេត្ត

mnr By mnr May 26, 2026

កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ផ្ដល់ព័ត៌មាន និងទីតាំងប្រព្រឹត្តបទល្មើស Scam Online ក្នុងខេត្តកណ្ដាល ជាសម្ងាត់ ដើម្បីឈានដល់ការបង្ក្រាបទីតាំងទាំងនោះ និងជូនរង្វាន់ ២លានរៀល ព្រមទាំងរក្សាការសម្ងាត់ជូនផងដែរ។

នេះបើយោងតាមផេកផ្លូវការរបស់ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា «ខេត្តកណ្ដាល ខ្មែរស្នេហាជាតិណាផ្ដល់ពត៌មានជាសម្ងាត់ ដល់យើងខ្ញុំ អំពីទីតាំង និងការប្រព្រឹត្តិ Scam Online ក្នុងខេត្តកណ្ដាល ឈានទៅបង្ក្រាបបាន ខ្ញុំបាទ ជូនរង្វាន់ ២ លានរៀល និងរក្សាការសម្ងាត់ជូន»៕