លោកគង់គឹមនីអភិបាលរងខេត្តក្រចេះ ត្រូវបានតែងតាំងជា អភិបាលខេត្តមណ្ឌលគិរីជំនួស លោកថងសាវុន

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២៣ ខែឧសភានេះ បានចេញព្រះរាជក្រឹត្យតែងតាំងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ជាអភិបាលខេត្តមណ្ឌលគិរី ជំនួសលោក ថង សាវុន។

សូមជម្រាបថា មុននឹងទទួលបានការតែងតាំង ជាអភិបាលខេត្ដមណ្ឌលគិរីនេះ លោក គង់ គឹមនី ជាអភិបាលរងខេត្ដក្រចេះ នាពេលបច្ចុប្បន្ន និងជាអតីតអភិបាលស្រុកស្នូលផងដែរ៕



