ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឱ្យក្រសួងស្ថាប័នជំនាញស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃ ថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេច…
Category: ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ជូនដំណឹង ស្ដីពីការផ្អាកពិធីជួបជុំរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦
ភ្នំពេញ ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ អ្នកសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦។ ជាមួយគ្នានេះ ដើម្បីរំលឹកដល់គុណូបការៈ និងវីរភាពរបស់អ្នកសារព័ត៌មានដែលបាន…
នាយឧត្តមសេនីយ៍ ស ថេត ប្រាប់នគរបាលការពារព្រំដែន បន្ដប្រកៀកស្មាឲ្យរឹងមាំបំផុតជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ
បាត់ដំបង ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានប្រកាសប្រៀបដូចជាការដាក់បទបញ្ជាទៅដល់ កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ត្រូវតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួត តស៊ូ ក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ តាមគ្រប់ទម្រង់ទាំងអស់។ ការដាក់បទបញ្ជារបស់…
សម្ដេច នាយករដ្ឋមន្ដ្រី ចេញបទបញ្ជាឱ្យស្រាវជ្រាវបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបរ បុកមនុស្សស្លាប់ទាំង ៦នាក់ មកអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ។ ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតី បានឃេីញមានការបញ្ចេញមតិជាច្រេីន ពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦…
រថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបុករះបណ្ដាលឲ្យមនុស្ស ៦នាក់ស្លាប់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង
បាត់ដំបង ៖ រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបុករះម៉ូតូពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យមនុស្ស ៦នាក់ស្លាប់ រួមទាំងកូនក្នុងផ្ទៃយ៉ាងអណោចអធម៌ រួចជនបង្កគេចខ្លួនបាត់សមត្ថកិច្ចស្វែងមិនទាន់ឃើញនោះឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦…
នាយករដ្ឋមន្ដ្រីកម្ពុជា ស្នើមិត្តជប៉ុន គៀងករអ្នកវិនិយោគរបស់ខ្លួន មកដាក់បណ្ដាក់ទុន នៅខេត្តស្វាយរៀងបន្ថែមទៀត
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានស្នើឱ្យមិត្តជប៉ុនតាមរយៈ លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួយគៀងករអ្នកវិនិយោគខ្លួនមកបណ្តាក់ទុននៅខេត្តស្វាយរៀងបន្ថែមទៀត ។ ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ នាព្រឹកថ្ងៃទី២៦ ខែមីនា…
ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាកើនឡើង៨០% ពីប្រមាណ ៣០៩លានម៉ែត្រគូប នៅឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦លានម៉ែត្រគូប នៅឆ្នាំ២០២៥
ស្វាយរៀង ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្របខណ្ឌនៅទូទាំងប្រទេសបានកើនឡើង ៨០% ពីប្រមាណ ៣០៩លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦លានម៉ែត្រគូបក្នុងឆ្នាំ២០២៥។ ការឱ្យដឹងរបស់ លោករដ្ឋមន្ដ្រី ហែម…
ក្រសួងមុខងារសាធារណៈ បន្តប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងគោលបំណងពង្រឹងវិស័យមុខងារសាធារណៈកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។ ក្នុងឆ្នាំ២០២៥…
ក្រសួងការពារជាតិ ៖ សារព័ត៌មានថៃ ចុះផ្សាយដោយដកស្រង់សម្តីប្រធានចារកម្មថៃ ដែលលើកម្ពុជាត្រៀមផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងគ្មានមូលដ្ឋាន
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឆ្លើយតបវិញថា សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ នោះ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា…
រដ្ឋមន្រ្តីក្រសួងរ៉ែ ស្នើប្រជាពលរដ្ឋចូលរួមប្រើអគ្គិសនីដោយសន្សំចៃ ទោះបីមានអគ្គិសនីប្រើគ្រប់គ្រាន់ក៏ដោយ
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរដ្ឋបានស្នើទៅកាន់ប្រជាពលរដ្ឋឱ្យចូលរួមប្រើប្រាស់អគ្គិសនីដោយសន្សំចៃទាំងអស់គ្នា ទោះបីមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ក៏ដោយ។ រដ្ឋមន្រ្តីក្រសួងរ៉ែ បានលើកឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ថា ថ្វីត្បិតតែអគ្គិសនីមានប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃដោយមិនខ្វះខាត ហើយតម្លៃក៏មិនមានការដំឡើងថ្លៃក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវតែចូលរួមប្រើសប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដោយសន្សំចៃផងដែរ ។ លោកថា ការប្រើប្រាស់សន្សំចៃនោះ ត្រូវធ្វើឡើងតាមរយៈការបើកម៉ាស៊ីនត្រជាក់កុំដាក់ដល់១៨ដឺក្រ ត្រូវដាក់២៤ដឺក្រេបានហើយ…
