កាត់ម៉ាន់ឌូ៖ ប៉ូលីសបាននិយាយកាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈថា ឡានក្រុងមួយគ្រឿងនៅប្រទេសនេប៉ាល់បានរអិលធ្លាក់ចេញពីផ្លូវភ្នំមួយ ហើយធ្លាក់ចូលទៅក្នុងទន្លេទឹកកកមួយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់ រួមទាំងអ្នកទេសចរអង់គ្លេសម្នាក់ផងដែរ។ ឡានក្រុងដែលធ្វើដំណើរពីទីក្រុងទេសចរណ៍ Pokhara ទៅកាន់រដ្ឋធានី Kathmandu បានធ្លាក់ពីលើភ្នំកម្ពស់ជាង ២០០ ម៉ែត្រចូលទៅក្នុងទន្លេ Trishuli ក្នុងស្រុក Dhading នៅព្រឹកព្រលឹមថ្ងៃចន្ទ។…
Author: mnr
២២ថ្ងៃ នៃខែកុម្ភៈ មានគ្រោះអគ្គិភ័យកើតឡើងជាង ៨០ករណី នៅទូទាំងប្រទេសកម្ពុជា
ភ្នំពេញ ៖ ក្នុងរយៈពេល ២២ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៨៦ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៧២ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង បន្ទប់១ខ្នង និងអគារស្នាក់នៅ១ខ្នង។ ជាមួយគ្នានេះ…
អាជ្ញាធរមីន ៖ សកម្មភាពមីន មិនមែនត្រឹមតែជាការបោសសម្អាតមីននោះទេ តែត្រូវបន្តស្តារនីតិសម្បទា ធានាបរិយាបន្ន និងគាំទ្រដល់ការរស់នៅ
ពោធិ៍សាត់ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថាសកម្មភាពមីន មិនមែនត្រឹមតែជាការបោសសម្អាតមីននោះទេ តែត្រូវបន្តស្តារនីតិសម្បទា ធានាបរិយាបន្ន និងគាំទ្រដល់ការរស់នៅ និងការចូលរួមពេញលេញក្នុងសង្គមរបស់ជនរងគ្រោះ។ ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា…
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ជនរួមជាតិ ហាមដឹកជញ្ជូន រក្សាទុក ទិញ លក់ កែច្នៃមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ ហាមដឹកជញ្ជូន រក្សាទុក ទិញ លក់ កែច្នៃមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ព្រោះជាអំពើខុសច្បាប់។ តាមសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន (២៤ កុម្ភៈ ២០២៦)…
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈសហការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណភាគីឥណ្ឌូនេស៊ី ចំពោះកិច្ចសហការដ៏ល្អដើម្បីរួមគ្នាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ដែលជាបទល្មើសមានលក្ខណៈស្មុគស្មាញ ឬនឹងពិបាកឆ្លើយតប ប្រសិនបើពុំមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ។…
សហរដ្ឋអាមេរិកនឹងដកកងទ័ពចេញពីស៊ីរី ខណៈដែលភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់
មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់បានប្រាប់ BBC ថា សហរដ្ឋអាមេរិកកំពុងរៀបចំដកកងទ័ពដែលនៅសេសសល់របស់ខ្លួនចេញពីប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ មន្ត្រីរូបនោះបាននិយាយថា រដ្ឋាភិបាលស៊ីរីបានយល់ព្រមដឹកនាំការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅព្រំដែនរបស់ខ្លួន ហើយវត្តមានយោធាអាមេរិក «ក្នុងទ្រង់ទ្រាយធំ» លែងជាតម្រូវការទៀតហើយ។ កងទ័ពអាមេរិកបានស្ថិតនៅក្នុងប្រទេសស៊ីរីចាប់តាំងពីឆ្នាំ ២០១៥ ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងភេរវកម្ម ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ក្រុមរដ្ឋអ៊ីស្លាម (IS)។ ការសម្រេចចិត្តនេះបានកើតឡើង ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនវត្តមានយោធានៅមជ្ឈិមបូព៌ា…
ត្រីបាណន់គីង្គក់មួយក្បាល ហែលបង្អួតខ្លួន នៅប្រជុំកោះស្តេច ក្នុងស្រុកគិរីសាគរ
កោះកុង ៖ ថ្មីៗនេះ ត្រីបាណន់គីង្គក់មួយក្បាលបានហែលមកក្បែរទូកដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត របស់ក្រុមការងារអង្គការអភិរក្ស MCC នៅប្រជុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ជាទូទៅ ត្រីបាឡែនវ័យជំទង់តែងតែបង្ហាញនូវការចង់ដឹងចង់ឃើញពីមជ្ឈដ្នានធម្មជាតិខាងក្រៅ ដែលធ្វើឱ្យពួកវាហែលមកជិតទូក និងអ្នកជ្រមុជទឹក មុនពេលហែលត្រឡប់ទៅបាតសមុទ្រវិញ។ សូមជម្រាបថា បាណន់គីង្គក់ គឺជាប្រភេទត្រីកម្រជិតផុតពូជ។ ជាទូទៅគេប្រទះឃើញវាប្រមាណ១០ដងក្នុងមួយឆ្នាំៗ នៅប្រជុំកោះរ៉ុង កោះតាង…
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា បន្តប្តេជ្ញាយ៉ាងមុតមាំចំពោះមិត្តភាពដែកថែបជាមួយមិត្តចិន
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំចំពោះមិត្តភាពដែកថែបជាមួយមិត្តប្រទេសចិន។ តាមរយៈសារលិខិតជូន លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និង លោក លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន…
ក្រសួងសុខាភិបាល ក្រើនរំលឹកសារជាថ្មីដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី ខណៈក្រសួង រកឃើញជំងឺនេះ លើបុរសអាយុ ៣០ឆ្នាំ រស់នៅស្រុកទឹកឈូ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី លើបុរសអាយុ៣០ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ លើអ្នកជំងឺដែលមានទីលំនៅក្នុងភូមិ មានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានរោគសញ្ញា គ្រុនក្តៅ ក្អក និងឈឺពោះ។…
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ទាំងអស់នៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបនូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ទាំងអស់ ជាពិសេសគឺ បទល្មើសឆបោកតាមអនឡាញ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សាជាថ្មី ពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត…
