ភាគហ៊ុនអាស៊ីធ្លាក់ចុះ ខណៈអាមេរិក និងអ៊ីរ៉ង់គំរាមគ្នាទៅវិញទៅមក

ទីផ្សារភាគហ៊ុនសំខាន់ៗនៅអាស៊ីបានធ្លាក់ចុះកាលពីថ្ងៃចន្ទទី២៣ ខែមីនាបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានគំរាមបង្កើនសង្គ្រាម ខណៈដែលសង្គ្រាមអ៊ីរ៉ង់ចូលដល់សប្តាហ៍ទី៤ទៅហើយ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃសៅរ៍ទី២១ ខែមីនាថា លោកនឹង «បំផ្លាញ» រោងចក្រថាមពលអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់មិនបើកផ្លូវ ដឹកជញ្ជូនដ៏សំខាន់នៃច្រកសមុទ្រហ័រមូស។ អ៊ីរ៉ង់បាននិយាយថា ខ្លួននឹងឆ្លើយតបទៅនឹងការវាយប្រហារបែបនេះដោយកំណត់ គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់ រួមទាំងកន្លែងផលិតថាមពលផងដែរ។ ចំណែកប្រទេសជប៉ុន…

រដ្ឋមន្រ្តីក្រសួងរ៉ែ ស្នើប្រជាពលរដ្ឋចូលរួមប្រើអគ្គិសនីដោយសន្សំចៃ ទោះបីមានអគ្គិសនីប្រើគ្រប់គ្រាន់ក៏ដោយ

ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរដ្ឋបានស្នើទៅកាន់ប្រជាពលរដ្ឋឱ្យចូលរួមប្រើប្រាស់អគ្គិសនីដោយសន្សំចៃទាំងអស់គ្នា ទោះបីមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ក៏ដោយ។ រដ្ឋមន្រ្តីក្រសួងរ៉ែ បានលើកឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ថា ថ្វីត្បិតតែអគ្គិសនីមានប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃដោយមិនខ្វះខាត ហើយតម្លៃក៏មិនមានការដំឡើងថ្លៃក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវតែចូលរួមប្រើសប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដោយសន្សំចៃផងដែរ ។  លោកថា ការប្រើប្រាស់សន្សំចៃនោះ ត្រូវធ្វើឡើងតាមរយៈការបើកម៉ាស៊ីនត្រជាក់កុំដាក់ដល់១៨ដឺក្រ ត្រូវដាក់២៤ដឺក្រេបានហើយ…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបង្កើនល្បឿន នៃកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានៃអត្រាឈឺ និងស្លាប់ ដោយជំងឺរបេង

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យបង្កើនល្បឿន នៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមា នៃអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ តាមរយៈសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ…

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដាក់បទបញ្ជាដល់កម្លាំងនគរបាល ត្រូវបន្ដបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យអស់ពីកម្ពុជា

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងនគរបាល ត្រូវបន្ដបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យអស់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីស្ដារមុខមាត់កម្ពុជាឡើងវិញលើឆាកអន្ដរជាតិ។ ការដាក់បទបញ្ជាជាថ្មីរបស់ នាយឧត្តមសេនីយ៍ ស…

ប្រតិមា ព្រះសិវៈរាំ មានប្រភពពីតំបន់ប្រាសាទកោះកេរ្តិ៍ រស់ឡើងវិញហើយ បន្ទាប់ពីផ្គុំរូបរាងអស់រយៈពេលជាង ៥ឆ្នាំ

ភ្នំពេញ ៖ ប្រតិមាឬបដិមា ព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកេរ នាស.វ.ទី១០នៃគ.ស. បានឈរត្រដែតឡើងវិញ បន្ទាប់ពីបានជួសជុលអស់រយៈពេលជាង៥ឆ្នាំ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា សហការជាមួយអភិក្សដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា និងមានការគាំទ្រពីសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ (ALIPH)។ មុនអំឡុងផ្គុំរូបរាងឡើងវិញ  បដិមាព្រះសិវៈរាំនេះ …

Trump សន្យាថាមិនមានការវាយប្រហារលើរោងចក្រឧស្ម័នអ៊ីរ៉ង់ទៀតទេ លើកលែងតែមានការសងសឹក

ដូហា/រីយ៉ាដ ថ្ងៃទី១៩ ខែមីនា (រ៉យទ័រ) – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីស្រាអែលដែលមានកំហឹងបាន «វាយប្រហារយ៉ាងឃោរឃៅ» និងវាយប្រហាររោងចក្រឧស្ម័នដ៏សំខាន់របស់អ៊ីរ៉ង់ ដែលជាការវាយប្រហារដ៏អាក្រក់នៅក្នុងសង្គ្រាមអាមេរិក- អ៊ីស្រាអែល ប៉ុន្តែបានច្រានចោលការវាយប្រហារបែបនេះបន្ថែមទៀតដោយ អ៊ីស្រាអែល លុះត្រាតែអ៊ីរ៉ង់សងសឹក។ ការវាយប្រហារកាលពីថ្ងៃពុធលើរោងចក្រឧស្ម័ន South…

កម្ពុជា បណ្ដេញជនជាតិវៀតណាម ៧៧៦នាក់ ចេញពីប្រទេស បន្ទាប់ពីពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មានជនជាតិវៀតណាម ៧៧៦នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១៧  ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស…

កូនអភិបាលស្រុកមួយរូប ក្នុងខេត្តកំពង់ចាម បើករថយន្ដក្នុងស្ថានភាពស្រវឹងជោគជាំ បុកក្មេងវ័យជំទង់ម្នាក់ ហើយរួចបោះសម្ដីថា «ងាប់សង ២ម៉ឺនដុល្លារ»

ភ្នំពេញ ៖ កូនអភិបាលស្រុកម្នាក់ នៅខេត្តកំពង់ចាម និងមានតួនាទីជាមន្ដ្រីរាជការដែរនោះ បានបើករថយន្ដក្នុងស្ថានភាពស្រវឹងជោគជាំ បុកអ្នកធ្វើដំណើរតាមដងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ រួចឆ្លៀតបោះសម្ដីថា «បើងាប់សង ២ម៉ឺនដុល្លារ» ស្រាប់តែប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បា នាំគ្នាដាក់ម្នាក់មួយដៃបែកក្បាលជនបង្ក។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។…

រយៈពេល ១៥ថ្ងៃ មានអ្នកដំណើរ ៤៧នាក់ទៀត បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ កន្លះខែមកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៩២ករណី បណ្តាលឱ្យមានមនុស្សស្លាប់៤៧នាក់ និងរងរបួសធ្ងន់ស្រាល១១៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។  ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ ត្បូងឃ្មុំ កោះកុង កណ្ដាល…

មន្ត្រីប្រឆាំងភេរវកម្មជាន់ខ្ពស់អាមេរិកលាលែងពីតំណែង ដោយសារសង្គ្រាមអ៊ីរ៉ង់

មន្ត្រីជាន់ខ្ពស់ប្រឆាំងភេរវកម្មរបស់លោក ដូណាល់ ត្រាំ បានលាលែងពីតំណែង ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ ដោយជំរុញឱ្យលោកត្រាំក្លាយជាប្រធានាធិបតី «បញ្ច្រាសទិសដៅ»។ នៅក្នុងលិខិតមួយលើបណ្តាញសង្គមX លោក Joe Kent នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ បាននិយាយថាអ៊ីរ៉ង់មិនបានបង្ក «ការគំរាមកំហែងភ្លាមៗ» ដល់សហរដ្ឋអាមេរិកទេ ហើយអះអាងថា «ការចាប់ផ្តើមសង្គ្រាមនេះដោយសារតែ សម្ពាធពីអ៊ីស្រាអែល និងក្រុមអ្នកតំណាងដ៏មានឥទ្ធិពលរបស់អាមេរិក»។ សេតវិមានបានបដិសេធលិខិតនោះ…