មេដឹកនាំបេឡារុស លោក Lukashenko បំពេញទស្សនកិច្ចកូរ៉េខាងជើងជាលើកដំបូង

សេអ៊ូល៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធ ទី២៥ ខែមីនា ដោយប្រទេសទាំងពីរទទួលទណ្ឌកម្មពីលោកខាងលិច និងមានភាពស្និទ្ធស្នាលជាមួយរុស្ស៊ី និងត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សដូចគ្នា។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារុស Belta បានរាយការណ៍ថា ភាគីទាំងពីរនឹងចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ។
ប្រទេសទាំងពីរបានជួយទីក្រុងមូស្គូក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ដោយទីក្រុង Pyongyang បានបញ្ជូនកងទ័ពជើងគោក និងអាវុធ ហើយទីក្រុង Minsk បានផ្ដល់ទីតាំងបាញ់បង្ហោះមុីសីលរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៅឆ្នាំ ២០២២។

លោក គីម ជុងអ៊ុន និងលោក Lukashenko បានជួបគ្នាកាលពីខែកញ្ញា នៅទីក្រុងប៉េកាំង នៅពេលដែលពួកគេបានចូលរួមក្បួនដង្ហែរយោធានៅទីលាន Tiananmen ជាកន្លែងដែលមេដឹកនាំកូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាបានអញ្ជើញលោក Lukashenko។
ប្រភព: CNA news



