ធ្លាក់យន្តហោះយោធារុស្ស៊ី សម្លាប់មនុស្ស២៩នាក់នៅគ្រីមៀ

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធទី១ ខែមេសាថា យន្តហោះយោធារុស្ស៊ីមួយគ្រឿងបានធ្លាក់នៅឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ២៩នាក់នៅលើយន្តហោះ។

យោងតាមក្រសួងការពារជាតិ បំណែកយន្តហោះ An-26 ត្រូវបានរកឃើញនៅថ្ងៃអង្គារទី៣១ ខែមីនា បន្ទាប់ពីយន្តហោះបាន បាត់បង់ការទាក់ទងជាមួយអាជ្ញាធរក្នុងអំឡុងពេល «ហោះហើរជាប្រចាំ»។

គេបានចោទថាយន្តហោះមានបញ្ហា “ទាក់ទងនឹងផ្នែកបច្ចេកទេស” ហើយបានរាយការណ៍ថាមិនមានការខូចខាតផ្នែកខាងក្រៅយន្តហោះនោះទេ ដោយបញ្ជាក់ថា មីស៊ីល យន្តហោះគ្មានមនុស្សបើក មិនត្រូវបានសង្ស័យថាជាមូលហេតុនៃការធ្លាក់នោះទេ។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានបញ្ជាក់ពីការធ្លាក់យន្តហោះនេះ ហើយបាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតមួយ ទៅលើករណីនេះ។
សូមបញ្ជាក់ផងដែរថា Ukraine មិនទាន់បានធ្វើអត្ថាធិប្បាយលើគ្រោះថ្នាក់នេះនៅឡើយទេ។
ប្រភព: BBC news


