ក្រសួងព័ត៌មាន ជូនដំណឹង ស្ដីពីការផ្អាកពិធីជួបជុំរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦

ភ្នំពេញ ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ អ្នកសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦។

ជាមួយគ្នានេះ ដើម្បីរំលឹកដល់គុណូបការៈ និងវីរភាពរបស់អ្នកសារព័ត៌មានដែលបាន បាត់បង់ជីវិតក្នុងការបំពេញវិជ្ជាជីវៈសារព័ត៌មានអំឡុងពេលសង្គ្រាម ក្រសួងព័ត៌មាននឹងរៀបចំពិធីគោរព វិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅស្តូបខាងមុខស្ថានទូតបារាំង៕



