ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធទី១ ខែមេសាថា យន្តហោះយោធារុស្ស៊ីមួយគ្រឿងបានធ្លាក់នៅឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ២៩នាក់នៅលើយន្តហោះ។ យោងតាមក្រសួងការពារជាតិ បំណែកយន្តហោះ An-26 ត្រូវបានរកឃើញនៅថ្ងៃអង្គារទី៣១ ខែមីនា បន្ទាប់ពីយន្តហោះបាន បាត់បង់ការទាក់ទងជាមួយអាជ្ញាធរក្នុងអំឡុងពេល «ហោះហើរជាប្រចាំ»។ គេបានចោទថាយន្តហោះមានបញ្ហា “ទាក់ទងនឹងផ្នែកបច្ចេកទេស” ហើយបានរាយការណ៍ថាមិនមានការខូចខាតផ្នែកខាងក្រៅយន្តហោះនោះទេ ដោយបញ្ជាក់ថា មីស៊ីល យន្តហោះគ្មានមនុស្សបើក…
ក្រសួងព័ត៌មាន ជូនដំណឹង ស្ដីពីការផ្អាកពិធីជួបជុំរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦
ភ្នំពេញ ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ អ្នកសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦។ ជាមួយគ្នានេះ ដើម្បីរំលឹកដល់គុណូបការៈ និងវីរភាពរបស់អ្នកសារព័ត៌មានដែលបាន…
នាយឧត្តមសេនីយ៍ ស ថេត ប្រាប់នគរបាលការពារព្រំដែន បន្ដប្រកៀកស្មាឲ្យរឹងមាំបំផុតជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ
បាត់ដំបង ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានប្រកាសប្រៀបដូចជាការដាក់បទបញ្ជាទៅដល់ កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ត្រូវតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួត តស៊ូ ក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ តាមគ្រប់ទម្រង់ទាំងអស់។ ការដាក់បទបញ្ជារបស់…
សម្ដេច នាយករដ្ឋមន្ដ្រី ចេញបទបញ្ជាឱ្យស្រាវជ្រាវបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបរ បុកមនុស្សស្លាប់ទាំង ៦នាក់ មកអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ។ ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតី បានឃេីញមានការបញ្ចេញមតិជាច្រេីន ពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦…
រថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបុករះបណ្ដាលឲ្យមនុស្ស ៦នាក់ស្លាប់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង
បាត់ដំបង ៖ រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបុករះម៉ូតូពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យមនុស្ស ៦នាក់ស្លាប់ រួមទាំងកូនក្នុងផ្ទៃយ៉ាងអណោចអធម៌ រួចជនបង្កគេចខ្លួនបាត់សមត្ថកិច្ចស្វែងមិនទាន់ឃើញនោះឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦…
មេដឹកនាំបេឡារុស លោក Lukashenko បំពេញទស្សនកិច្ចកូរ៉េខាងជើងជាលើកដំបូង
សេអ៊ូល៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធ ទី២៥ ខែមីនា ដោយប្រទេសទាំងពីរទទួលទណ្ឌកម្មពីលោកខាងលិច និងមានភាពស្និទ្ធស្នាលជាមួយរុស្ស៊ី និងត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សដូចគ្នា។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារុស Belta បានរាយការណ៍ថា ភាគីទាំងពីរនឹងចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ។ ប្រទេសទាំងពីរបានជួយទីក្រុងមូស្គូក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ដោយទីក្រុង Pyongyang…
នាយករដ្ឋមន្ដ្រីកម្ពុជា ស្នើមិត្តជប៉ុន គៀងករអ្នកវិនិយោគរបស់ខ្លួន មកដាក់បណ្ដាក់ទុន នៅខេត្តស្វាយរៀងបន្ថែមទៀត
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានស្នើឱ្យមិត្តជប៉ុនតាមរយៈ លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួយគៀងករអ្នកវិនិយោគខ្លួនមកបណ្តាក់ទុននៅខេត្តស្វាយរៀងបន្ថែមទៀត ។ ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ នាព្រឹកថ្ងៃទី២៦ ខែមីនា…
ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាកើនឡើង៨០% ពីប្រមាណ ៣០៩លានម៉ែត្រគូប នៅឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦លានម៉ែត្រគូប នៅឆ្នាំ២០២៥
ស្វាយរៀង ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្របខណ្ឌនៅទូទាំងប្រទេសបានកើនឡើង ៨០% ពីប្រមាណ ៣០៩លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦លានម៉ែត្រគូបក្នុងឆ្នាំ២០២៥។ ការឱ្យដឹងរបស់ លោករដ្ឋមន្ដ្រី ហែម…
ក្រសួងមុខងារសាធារណៈ បន្តប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងគោលបំណងពង្រឹងវិស័យមុខងារសាធារណៈកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។ ក្នុងឆ្នាំ២០២៥…
ក្រសួងការពារជាតិ ៖ សារព័ត៌មានថៃ ចុះផ្សាយដោយដកស្រង់សម្តីប្រធានចារកម្មថៃ ដែលលើកម្ពុជាត្រៀមផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងគ្មានមូលដ្ឋាន
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឆ្លើយតបវិញថា សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ នោះ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា…
