ប្រធានាធិបតីបារាំង ឆ្លើយតបចំអកទៅលោក Trump 

mnr By mnr April 3, 2026

ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅទីក្រុងប៉ារីស បានវាយបកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែមេសា បន្ទាប់ពីប្រធានាធិបតីអាមេរិកបានចំអកទំនាក់ទំនងរបស់លោក Macron ជាមួយភរិយារបស់លោក ខណៈដែលលោកបានស្តីបន្ទោសប្រទេសបារាំងចំពោះការបដិសេធមិនចូលរួមការវាយលុករវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ 

មេដឹកនាំទាំងពីរបានអួតអាងពីទំនាក់ទំនងមិត្តភាពរបស់ពួកគេកាលពី អតីតកាល ជាពិសេសក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ។ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ ឯកជនមួយកាលពីថ្ងៃពុធ លោក Trump បានរិះគន់មេដឹកនាំបារាំងចំពោះការមិនមកជួយអាមេរិកនៅមជ្ឈិមបូព៌ា។

«ខ្ញុំបានទូរស័ព្ទទៅប្រទេសបារាំង លោក Macron ដែលភរិយារបស់គាត់បានធ្វើចំពោះគាត់យ៉ាងធ្ងន់ធ្ងរ ហើយគាត់នៅតែព្យាបាលរបួសថ្គាមខាងស្ដាំនៅឡើយ» ប្រធានាធិបតីអាមេរិក រូបនេះបាននិយាយហាក់ដូចជាសំដៅទៅលើវីដេអូមួយពីឆ្នាំ ២០២៥ ដែល Brigitte Macron ហាក់ដូចជារុញប្តីរបស់គាត់ចំមុខនៅលើយន្តហោះប្រធានាធិបតីបារាំង។

នៅពេលត្រូវបានសួរឲ្យឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Trump ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការមួយ ទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ លោក Macron បាននិយាយថា ពាក្យសម្ដីរបស់អាមេរិក  «មិនសមរម្យទេ ហើយវាក៏មិនសូវមានតម្លៃដែរ»។

ប្រភព: CNN news