ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ ទី៨ ខែមេសាថា លោកបានយល់ព្រម ផ្អាកការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់រយៈពេល២សប្តាហ៍ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ ប្រសិនបើទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញទាំងស្រុង។ ច្រកសមុទ្រនេះ ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់បំផុតមួយរបស់ពិភពលោក ត្រូវបានបិទចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។ ការប្រកាសនេះបានកើតឡើងបន្ទាប់ពីប្រទេសប៉ាគីស្ថានបានធ្វើសំណើនាទីចុងក្រោយដើម្បីជៀសវាងការវាយប្រហារ ដ៏ធំរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ ដោយលោក Trump បានព្រមានថា…
ប្រមុខក្រសួងមហាផ្ទៃ ៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យារបស់យុវជនខេត្តព្រៃវែង គឺស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល បានកំណត់យកអាទិភាព «បច្ចេកវិទ្យា» គឺជាគន្លឹះសំខាន់
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យារបស់យុវជនខេត្តព្រៃវែង គឺស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល បានកំណត់យកអាទិភាព «បច្ចេកវិទ្យា» ជាគន្លឹះសំខាន់ ដើម្បីបន្តចាប់យកជំនាញថ្មីៗ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គ (ជំនាន់ទី៤)…
ប្រមុខក្រសួងមហាផ្ទៃ អំពាវនាវដល់អាណាព្យាបាល ត្រូវបញ្ជូនកូនទៅចុះឈ្មោះចូលរៀន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានព្រៃវែង បានទទូចនិងអំពាវនាវដល់អាណាព្យាបាលគ្រប់រូប មានកូន ប្អូន ឬក្មួយ គ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប។ លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ជាពិសេសដើម្បីប្រែក្លាយពួកគេ ឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល…
ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសាលាមត្តេយ្យសិក្សា ក្នុងស្រុកបាភ្នំ
ព្រៃវែង ៖ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសាលាមត្តេយ្យសិក្សា និងពិសារអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅសាលាមត្តេយ្យសិក្សាពោធិ៍អណ្តោត ស្រុកបាភ្នំ…
រដ្ឋមន្ដ្រី អ៊ាង សុផល្លែត ចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតរកការពិត ចំពោះករណីមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ ២រូប
ភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានចុះពិនិត្យស្រាវជ្រាវករណីមន្ត្រី នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចំនួន ២រូប សង្ស័យបានទាមទារប្រាក់ចំនួន ៦00ដុល្លារ ពីរោងចក្រដំណាប់ស្វាយនៅខេត្តកំពង់ស្ពឺ។ មន្រ្តីនៃក្រសួងបរិស្ថាន បានចុះមកដល់ទីតាំងរោងចក្រខ្នាតតូច កែឆ្នៃដំណាប់ស្វាយ ឈ្មោះ ហុង ចេងហ្វាង មានទីតាំងក្នុងភូមិខ្នងក្រាំង…
ចិន រីករាយក្នុងការនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសកម្ពុជា
ភ្នំពេញ ៖ ភាគីចិន បានរីករាយក្នុងការនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសកម្ពុជា ខណៈរយៈពេល ៣ខែ អង្កររបស់កម្ពុជាជិត ៩ម៉ឺនតោន បាននាំចូលទៅប្រទេសចិន កើន ១៤១%។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន…
ក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ដើម្បីបង្ការករណីពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ នាឱកាសបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រសួង ក៏បានណែនាំអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់តាមដានស្ថានភាពសុខភាពប្រជាជនក្នុងដែនសមត្ថកិច្ច ជា…
ប្រធានាធិបតីបារាំង ឆ្លើយតបចំអកទៅលោក Trump
ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅទីក្រុងប៉ារីស បានវាយបកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែមេសា បន្ទាប់ពីប្រធានាធិបតីអាមេរិកបានចំអកទំនាក់ទំនងរបស់លោក Macron ជាមួយភរិយារបស់លោក ខណៈដែលលោកបានស្តីបន្ទោសប្រទេសបារាំងចំពោះការបដិសេធមិនចូលរួមការវាយលុករវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ មេដឹកនាំទាំងពីរបានអួតអាងពីទំនាក់ទំនងមិត្តភាពរបស់ពួកគេកាលពី អតីតកាល ជាពិសេសក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ។ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ ឯកជនមួយកាលពីថ្ងៃពុធ…
នគរបាល បង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសអនឡាញ រួមទាំងស្កេម នៅកាស៊ីណូមួយកន្លែង ក្នុងខេត្តស្វាយរៀង ឃាត់ខ្លួនជនពាក់ព័ន្ធ ១០៧នាក់
ស្វាយរៀង ៖ ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យឆែកឆេរ ទីតាំងក្រុមហ៊ុនកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតក្នុងភូមិចេក ឃុំសំរោង…
នាយករដ្ឋមន្ដ្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃ ថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃ ចូលមកកម្ពុជា
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឱ្យក្រសួងស្ថាប័នជំនាញស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃ ថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេច…
