ក្មេងទំនើង ៧នាក់ បង្កអំពើហិង្សា ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់

សៀមរាប៖ ក្មេងទំនើង៧នាក់ មកពី២ក្រុមផ្សេងគ្នា ដែលបានបង្កអំពើរហិង្សា នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ និងឃាត់ខ្លួនបាន ជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ។
យោងតាមបណ្តឹងបរិហារ តាមរយៈវីដេអូ ដែលបងប្អូនប្រជាពលរដ្ឋ ថតបានសកម្មភាព កាលពីវេលាម៉ោង១៨ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្មេងទំនើងចំនួន២ក្រុម បានបង្កហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធ (ហិង្សាទៅវិញទៅមក) នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។







ដោយអនុវត្ត តាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែននគរបាលព្រហ្មទណ្ឌខេត្តសៀមរាប សហការជាមួយនគរបាលស្រុកជីក្រែង បានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើង ជាជនសង្ស័យ បន្តបន្ទាប់ ចំនួន០៧ នាក់ (០២ ក្រុមផ្សេងគ្នា)៕


