អ៊ីរ៉ង់រឹបអូសកប៉ាល់នៅច្រកសមុទ្រហ័រមូស

អ៊ីរ៉ង់បាន រឹបអូសកប៉ាល់2គ្រឿងនៅច្រកសមុទ្រហ័រមូសកាលពីថ្ងៃពុធទី២២ ខែមេសា ដោយរឹតបន្តឹងការគ្រប់គ្រងផ្លូវទឹកយុទ្ធសាស្ត្រនេះ មួយថ្ងៃបន្ទាប់ពី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកពន្យារពេលវាយប្រហារ ដោយគ្មានកំណត់ ក៏ដូចជាគ្មានសញ្ញានៃការចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញនៅឡើយ។ ស្ថានភាពនៃបទឈប់បាញ់រយៈពេល2សប្តាហ៍ ដែលគ្រោងនឹងផុតកំណត់នៅដើមសប្តាហ៍នេះ នៅតែមិនច្បាស់លាស់។ ក្នុងរយៈពេល ប៉ុន្មានម៉ោងបន្ទាប់ពីគំរាមកំហែងដោយហិង្សាឡើងវិញ លោក Trump បានធ្វើការប្រកាសឯកតោភាគីកាលពីថ្ងៃអង្គារ…

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីកាតព្វកិច្ចយោធា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈសំខាន់ៗចំនួន៥ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ របៀបវារៈសំខាន់ៗចំនួន៥ ៖  ១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩…

អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់២រូប និងអ្នកពាក់ព័ន្ធ ២នាក់ទៀតទៅតុលាការ ដើម្បីសាកសួរ

យោងតាមការបញ្ជាក់របស់ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនអគ្គនាយករងអន្តោប្រវេសន៍ និងស្នងការរងនគរបាលរាជធានីភ្នំពេញ រួមទាំងអ្នកពាក់ព័ន្ធចំនួន២នាក់ផ្សេងទៀតទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ នៅរសៀលថ្ងៃនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦…

ប្រធានាធិបតីចិនថាច្រកសមុទ្រហ័រមូស គួរតែឱ្យកប៉ាល់ឆ្លងកាត់ធម្មតា

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យរក្សាភាពធម្មតានៃកប៉ាល់ឆ្លងកាត់ច្រកសមុទ្រហ័រមូស នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២០ ខែមេសា ជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយបញ្ចប់សង្គ្រាមអ៊ីរ៉ង់។ ប្រទេសចិនមានការព្រួយបារម្ភអំពីអស្ថិរភាពឡើងវិញនៅជុំវិញផ្លូវទឹកយុទ្ធសាស្ត្រនេះ ខណៈដែលបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានស្ថិតនៅក្រោមភាពតានតឹងថ្មី បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់1គ្រឿង ហើយទីក្រុងតេអេរ៉ង់បានបង្ហាញសញ្ញាថាខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពជាថ្មីសម្រាប់ពេលនេះទេ។ សូមបញ្ជាក់ដែរថា…

ស្នងការនគរបាលខេត្តកំពត ៖ មន្ត្រីនគរបាលគប់កែវស្រាលើអ្នកចាប់ទឹកកកឲ្យរងរបួស នឹងត្រូវអនុវត្តទោសដោយគ្មានការលើកលែង

កំពត ៖ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នេះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនពាក់ព័ន្ធមន្ត្រីនគរបាលម្នាក់ដែលបានប្រើហិង្សាលើស្ត្រីអ្នកចាប់ទឹកកកបណ្ដាលឲ្យរងរបួស។ លោក ស្នងការខេត្ត សង្កាត់ធ្ងន់ថា «មន្ត្រីជាអ្នកអនុវត្តច្បាប់ និងជាអ្នកបំរើប្រជាពលរដ្ឋដ៏ល្អ តែបើមន្ត្រីធុននេះ គឺមិនមាននៅក្នុងវចនានុក្រមរបស់ខ្ញុំនោះទេ។ មន្ត្រីដែលផឹកស៊ីហើយបានយកកែវគប់មកលើប្រជាពលរដ្ឋ នឹងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាត»។…

ក្មេងទំនើង ៧នាក់ បង្កអំពើហិង្សា ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់

សៀមរាប៖ ក្មេងទំនើង៧នាក់ មកពី២ក្រុមផ្សេងគ្នា ដែលបានបង្កអំពើរហិង្សា នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ និងឃាត់ខ្លួនបាន ជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ។ យោងតាមបណ្តឹងបរិហារ តាមរយៈវីដេអូ ដែលបងប្អូនប្រជាពលរដ្ឋ ថតបានសកម្មភាព…

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវកើតឡើង ៨២ករណី បណ្តាលឱ្យមនុស្សស្លាប់ ៥០នាក់ ក្នុងរយៈពេល ១០ថ្ងៃ

ភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ រួមទាំងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នៅទូទាំងប្រទេស មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើង ៨២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៥០នាក់ និងរងរបួសធ្ងន់ស្រាល ១៤៣នាក់។ នេះបើតាមលោក ទូច សុឃៈ…

Netanyahu ថាអ៊ីស្រាអែលត្រៀមខ្លួន រួចជាស្រេចក្នុងការ «វិលត្រឡប់ទៅសមរភូមិវិញនៅពេលណាក៏បាន» 

យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធ ទី៨ ខែមេសាថា អ៊ីស្រាអែលនៅតែត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងអ៊ីរ៉ង់ ប្រសិនបើចាំបាច់ ទោះបីជា មានការព្រមព្រៀងឈប់បាញ់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។ លោក Netanyahu បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ថា “ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា យើងនៅតែមានគោលបំណងដែលត្រូវសម្រេច ហើយយើងនឹងសម្រេចបាននូវគោលបំណងទាំងនោះ ទាំងតាមរយៈការព្រមព្រៀងគ្នាឬតាមរយៈការប្រយុទ្ធគ្នាឡើងវិញ”។…

បង្ក្រាបទីតាំង Online Scams ចំនួន ៩កន្លែង នៅក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនបរទេសជាង ៣០០នាក់

ស្វាយរៀង ៖ ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយ ឧត្តមសេនីយ៍ឯកហែម សុវត្ថិ អគ្គស្នងការរងទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ដូរ៉ាអង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងដោយមានការចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបង្ក្រាបទីតាំងចំនួន៩ ពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ (Online Scams)…

អភិបាលខេត្តសៀមរាប ណែនាំកងកម្លាំងទាំងអស់ ត្រូវពង្រឹងការពារសន្តិសុខឱ្យបានម៉ឺងម៉ាត់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

សៀមរាប ៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុកទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខាងមុខនេះ។ លោក ប្រាក់…