ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងប្រាប់កម្មករថា ត្រូវប្រុងប្រយ័ត្នចំពោះក្រុមជ្រុលនិយមអូសទាញឱ្យចូលរួមក្នុងចលនាផ្សេងៗ និងប្រុងប្រយត្នខ្ពស់អំពើការឆបោក និងសកម្មភាពខុសច្បាប់នានា ការលេីកឡេីងនេះ បានធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករនិយោជិត រោងចក្រ សហគ្រាស ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ…
អ៊ីស្រាអែលវាយប្រហារលីបង់សម្លាប់បុគ្គលិកជួយសង្គ្រោះ ៣នាក់
នាយករដ្ឋមន្ត្រីលីបង់បានចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្ត «បទឧក្រិដ្ឋដ៏សាហាវយង់ឃ្នង» ក្នុងការកំណត់គោលដៅ និងសម្លាប់បុគ្គលិកសង្គ្រោះបន្ទាន់ការពារជនស៊ីវិល ដែលក្នុងនោះ៣នាក់ស្ថិតក្នុងចំណោមមនុស្ស៥នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ២ដងរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។ ក្រសួងសុខាភិបាលលីបង់បាននិយាយថា ការវាយប្រហារ២លើកជាប់ៗគ្នារបស់អ៊ីស្រាអែល លើអគារមួយនៅក្នុងទីក្រុង Majdal Zoun កាលពីថ្ងៃអង្គារទី២៨ ខែមេសាបានសម្លាប់មនុស្ស៥នាក់ រួមទាំងក្រុមអ្នកជួយសង្គ្រោះ៣នាក់ ដែលបានទៅជួយអ្នករងរបួសក្នុងការវាយប្រហារដំបូងរបស់អ៊ីស្រាអែលលើអគារគោលដៅនោះ។ អ្នកនាំពាក្យម្នាក់នៃកងការពារជនស៊ីវិលលីបង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ្នកជួយសង្គ្រោះទាំងបីនាក់ដំបូងឡើយត្រូវបានជាប់នៅក្រោមគំនរបាក់បែកដោយការវាយប្រហារ លើកទី២របស់អ៊ីស្រាអែល ហើយក្រោយមកត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅក្នុងការវាយប្រហារនោះ។…
នគរបាលជាតិ កម្ពុជា-កូរ៉េ ព្រមព្រៀងគ្នាពង្រឹងកិច្ចប្រតិបត្តិការប្រឆាំងនឹងបទល្មើសឆ្លងដែនបន្ថែមទៀត
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ ២០២៦ ទីភ្នាក់ងារនគរបាលជាតិកូរ៉េ (KNPA) ដឹកនាំដោយលោក YOO Jae Seong អគ្គស្នងការស្តីទីនគរបាលជាតិ បានបើកកិច្ចប្រជុំកំពូលនគរបាលជាតិកូរ៉េ-កម្ពុជា ជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា (CNP) ដឹកនាំដោយ នាយឧត្តមសេនីយ៍…
Trump មិនសប្បាយចិត្តនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់
ឌូបៃ/វ៉ាស៊ីនតោន ថ្ងៃទី ២៨ ខែមេសា (រ៉យទ័រ) – មន្ត្រីអាមេរិកម្នាក់បាននិយាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំមិនពេញចិត្ត នឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ស្តីពីការបញ្ចប់សង្គ្រាមរយៈពេល2ខែនេះទេ ដោយបានធ្វើឱ្យក្តីសង្ឃឹមបានថយចុះសម្រាប់ដំណោះស្រាយ ចំពោះជម្លោះដែលបានរំខានដល់ការផ្គត់ផ្គង់ប្រេង ជំរុញអតិផរណា និងសម្លាប់មនុស្សរាប់ពាន់នាក់។ សំណើចុងក្រោយរបស់អ៊ីរ៉ង់ស្នើទុករបៀបវារៈកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មួយឡែករហូតដល់សង្គ្រាមត្រូវបានបញ្ចប់ ហើយជម្លោះលើការដឹកជញ្ជូនពីឈូងសមុទ្រត្រូវបានដោះស្រាយ។ មន្ត្រីអាមេរិកម្នាក់ដែលបានជម្រាបជូននៅក្នុងកិច្ចប្រជុំរបស់ប្រធានាធិបតីកាលពីថ្ងៃចន្ទទី២៧ ខែមេសាជាមួយទីប្រឹក្សារបស់គាត់ បាននិយាយថា…
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអង្គភាពក្រោមឱវាទជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ ដើម្បីរួមគ្នាបញ្ចប់អេដស៍
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំ ដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួង និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឱ្យជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ ដើម្បីរួមគ្នាបញ្ចប់អេដស៍។ សេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ បញ្ជាក់ថា យោងតាមសារាចរ របស់រាជរដ្ឋាភិបាល…
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅប្រទេសរុស្ស៊ី ខណៈលោក Trump ថាអ៊ីរ៉ង់អាចCallមកនិយាយគ្នា
វ៉ាស៊ីនតោន/អ៊ីស្លាម៉ាបាដ ថ្ងៃទី ២៧ ខែមេសា (រ៉យទ័រ) – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអ៊ីរ៉ង់អាចទូរស័ព្ទទៅ ប្រសិនបើខ្លួនចង់ចរចាបញ្ចប់សង្គ្រាមរយៈពេល២ខែ ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងតេអេរ៉ង់បានចុះចតនៅប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ដើម្បីស្វែងរកការគាំទ្រពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ ក្តីសង្ឃឹមនៃការរស់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងសន្តិភាពបានរសាត់បាត់ទៅនៅថ្ងៃសៅរ៍ នៅពេលដែលលោក Trump បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដដោយបេសកជនរបស់លោកគឺ…
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib បានដកបណ្តឹងឧទ្ធរណ៍
គូឡាឡាំពួរ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ដែលកំពុងជាប់ពន្ធនាគារ បានដកបណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការ ដែលបដិសេធសំណើរបស់លោកក្នុងការអនុវត្តទោសឃុំខ្លួននៅក្នុងផ្ទះ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក The Edge នៅថ្ងៃចន្ទ ទី២៧ ខែមេសា ដោយដកស្រង់ឯកសាររបស់តុលាការ។ ក្រុមអ្នកច្បាប់ដែលតំណាងឱ្យលោក Najib បានជូនដំណឹងដល់តុលាការឧទ្ធរណ៍នៅ ថ្ងៃទី ៣…
សហរដ្ឋអាមេរិកថា ខ្លួនមិនជំទាស់នឹងការចូលរួមរបស់អ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍ World Cup ទេ
វ៉ាស៊ីនតោន ថ្ងៃទី ២៣ ខែមេសា៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ទី២៣ ខែមេសាថា ទីក្រុងវ៉ាស៊ីនតោនមិនមានការជំទាស់ណាមួយចំពោះកីឡាករអ៊ីរ៉ង់ដែលចូលរួមក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ នោះទេ ប៉ុន្តែលោកបានបន្ថែមថា កីឡាករទាំងនោះនឹងមិនត្រូវបាន អនុញ្ញាតឱ្យនាំយកមនុស្សដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់…
ជប៉ុន ផ្ដល់ឥណទានសម្បទាន ៤៦លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍ បណ្តាញបង្ហូរទឹកកខ្វក់ នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ ប្រទេសជប៉ុន សម្រេចផ្ដល់ឥណទានសម្បទាន ៤៦លានដុល្លាអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា «គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍ បណ្តាញបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី១)»។ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី ការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន បានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស…
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ ស្តីពី កាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី កាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់។ សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា…
