ក្រសួងពាណិជ្ជកម្ម ណែនាំអាជីវករ មិនត្រូវនាំចូល លក់ ចែកចាយ ឬផ្គត់ផ្គង់ នូវផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ នូវ ផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ឬកែច្នៃលួចលាយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់ សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ ឬផលិតផលទំនិញជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិន ច្បាស់លាស់ ឬផលិតផលមិនមានភាពអនុលោម ជាដាច់ខាត។
យោងតាមសេចក្តីជូណដំណឹងរបស់ «ក.ប.ប» នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ក្នុងគោលបំណង អនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់សកម្មភាព ឆ្លៀតឱកាសនាំចូល ចែកចាយ ផ្គត់ផ្គង់ ផលិតផលទំនិញដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬផលិតផលទំនិញ ជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិនច្បាស់លាស់ និង ដើម្បីធានាបាននូវការធ្វើធុរកិច្ចប្រកបដោយសុចរិត និងការពារបាននូវសុខុមាលភាពសាធារណៈ៕





