ក្រសួងអប់រំ ណែនាំពីការពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុង ដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្ស

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំ ស្ដីពី ការពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្ស។ អនុលោមតាមច្បាប់ស្តីពីការអប់រំ ដែលបានកំណត់អំពីសិទ្ធិ ករណីយកិច្ចរបស់អ្នកសិក្សា មាតាបិតា ឬ អ្នកអាណាព្យាបាល និងសិទ្ធិនិងកាតព្វកិច្ចរបស់បុគ្គលិកអប់រំ និងអនុលោមតាមកម្មវិធីសិក្សាព្រមទាំងសេចក្តីណែនាំ…

លោក Trump ទាមទារឱ្យប្រទេសដទៃទៀតជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz 

PALM BEACH, Flonda៖ ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនាថា រដ្ឋបាលរបស់លោកកំពុងពិភាក្សាជាមួយប្រទេសចំនួន៧អំពីការជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ក្នុងអំឡុងពេលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដោយអំពាវនាវឱ្យ ប្រទេសទាំងនោះជួយការពារកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រនេះ ដែលទីក្រុងតេអេរ៉ង់បានរារាំងចរាចរណ៍កប៉ាល់ដឹកប្រេងភាគច្រើន។ ដោយសារជម្លោះនេះបង្កើតភាពចលាចលនៅទូទាំងមជ្ឈិមបូព៌ា និងធ្វើឱ្យទីផ្សារថាមពលពិភពលោក រង្គោះរង្គើនៅក្នុងសប្តាហ៍ទី៣នៃសង្គ្រាម។ លោក…

កម្ពុជា បន្ដបណ្ដេញជនជាតិចិន ៣៣៥នាក់ទៀត ចេញពីប្រទេស បន្ទាប់ពីពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ៣៣៥នាក់ទៀត ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក ឧបនាយករដ្ឋមន្ត្រី…

ករណីឃាតកម្មបាញ់សម្លាប់ នៅស្រុកត្បូងឃ្មុំ បានបណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់

ត្បូងឃ្មុំ ៖ នៅព្រឹក១៦ ខែមីនា ឆ្នាំ២០២៦នេះ មានករណីឃាតកម្មមួយបានកើតឡើង បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះម្នាក់ជាម្ចាស់ឃ្លាំងអង្ករ។ ហេតុការណ៍នេះ បានកើតឡើងនៅទីតាំងផ្ទះវីឡារបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប៉ុន្ដែទោះជាយ៉ាងណា មូលហេតុដែលនាំឲ្យមានករណីឃាតកម្មនេះកើតឡើង គេមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ៕

ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand លុបចោលជើងហោះហើរចំនួន១១០០ជើង ដោយសារតម្លៃប្រេងឥន្ធនៈ

Willington៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិនូវែលសេឡង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនាថា ខ្លួននឹងលុបចោលជើងហោះហើរចំនួន ១១០០ជើង ក្នុងរយៈពេល២ខែខាងមុខ ដោយសារផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។ លោក Nikhil Ravishankar នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បាននិយាយថា ប្រហែល៥%នៃជើងហោះហើររបស់ខ្លួននឹងត្រូវលុបចោល ដែលប៉ះពាល់ដល់អ្នកដំណើរចំនួន ៤៤.០០០ នាក់។…

អ៊ីរ៉ង់ប្តេជ្ញាបិទច្រកសមុទ្រ Hormuz បន្តទៀត

ឌូបៃ៖ មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់លោក Mojtaba Khamenei បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអានដោយពិធីករទូរទស្សន៍ម្នាក់ថា ប្រទេសអ៊ីរ៉ង់នឹងបន្តប្រយុទ្ធ និងបិទច្រកសមុទ្រ Hormuz ដែលជាពាក្យសម្តីដំបូងចាប់តាំងពីលោកបានឡើងស្នងតំណែងពីឪពុករបស់លោកដែលត្រូវបានសម្លាប់។ នៅក្នុងសុន្ទរកថាលោក Khamenei បាននិយាយថា ប្រទេសជិតខាងរបស់អ៊ីរ៉ង់គួរតែបិទមូលដ្ឋានទ័ពអាមេរិកទាំងអស់នៅលើទឹកដីរបស់ពួកគេ ព្រោះអ៊ីរ៉ង់នឹងបន្តវាយប្រហារ។ លោក Khamenei បានមានប្រសាសន៍ទៀតថានេះជា…

រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើអ្នកផ្គត់ផ្គង់ជី ថ្នាំ សម្រួលតម្លៃឱ្យស្ថិតក្នុងកម្រិតសមរម្យជូនកសិករ សម្រាប់យកទៅប្រើប្រាស់ នៅរដូវបង្កបង្កើនផល

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើអ្នកផ្គត់ផ្គង់ជី ថ្នាំ សម្រួលតម្លៃឱ្យស្ថិតក្នុងកម្រិតសមរម្យជូនកសិករអាចទទួលយកបាន សម្រាប់យកទៅប្រើប្រាស់នៅរដូវបង្កបង្កើនផល។ ការស្នើរបស់ លោករដ្ឋមន្ត្រី ឌិត ទីណា នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក នៅថ្ងៃទី១២ ខែមីនា…

ក្រសួងមហាផ្ទៃ ផ្អាកមុខងារ ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្ដ្រី ៣រូបទៀត ជាបណ្ដោះអាសន្ន

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចផ្អាកមុខងារមន្ត្រីពន្ធនាគារ នៃពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន ឱ្យមកបម្រើការងារ នៅនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចំនួន ៤រូប។ សូមបញ្ជាក់ថា មន្ដ្រីពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវបានផ្អាកមុខងារជាបណ្ដោះអាសន្ន រួមមាន ៖ ១- លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លឹម…

ឯកឧត្តមបណ្ឌិត ងិន បាណាល់ បើកវេទិកាសាធារណៈនៅស្រុកបាភ្នំ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ

ព្រៃវែង ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានរៀបចំវេទិកាសាធារណៈ នៅសាលាស្រុកបាភ្នំ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងស្ដាប់នូវសំណូមពរផ្ទាល់ពីប្រជាពលរដ្ឋ។ វេទិកាសាធារណៈនេះ គឺជាយន្តការការងារដ៏សំខាន់បំផុតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការត្រួតពិនិត្យ…

ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅឃុំរក្សជ័យ

ព្រៃវែង ៖ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិថ្មីក្រៅ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងពិធីដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារ ចំណុះឱ្យយន្តការចុះមូលដ្ឋាន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សកម្មជនគណបក្ស និងបងប្អូនប្រជាពលរដ្ឋ…