ព្រៃវែង ៖ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានអំពាវនាវដល់ជនរួមជាតិ ពិសេសយុវជនជំនាន់ក្រោយ ត្រូវរួមគ្នារក្សាការពារសន្តិភាព ស្ថិរភាពនយោបាយឱ្យបានគង់វង្ស ហើយប្រឆាំងដាច់ខាតរាល់ឧបាយកលទាំងឡាយណាប៉ុនប៉ងបំផ្លាញសុខសន្តិភាព។ ការអំពាវនាវរបស់ ឯកឧត្តមបណ្ឌិត ងិន បាណាល់ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទិញរំលឹកខួប «ទិវាជាតិនៃការចងចាំ ២០ ឧសភា»…
លោក Trump ថា ការចរចាជាមួយអ៊ីរ៉ង់ស្ថិតក្នុង ដំណាក់កាលចុងក្រោយហើយព្រមានវាយប្រហារប្រសិនបើកិច្ចព្រមព្រៀងបរាជ័យ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពី ថ្ងៃពុធទី២០ ខែឧសភាថាការចរចាជាមួយអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយបានព្រមានវាយប្រហារបន្ថែមទៀត លុះត្រាតែអ៊ីរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងនេះ។ ៦សប្តាហ៍ចាប់តាំងពីលោក Trump បានផ្អាកប្រតិបត្តិការ Epic Fury សម្រាប់បទឈប់បាញ់ ការចរចាដើម្បីបញ្ចប់ សង្គ្រាមបានបង្ហាញវឌ្ឍនភាពតិចតួចរហូតមកដល់ពេលនេះ។ លោក Trump បាននិយាយនៅសប្តាហ៍នេះថា…
ក្រពើភ្នំ ត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ដើម្បីគាំទ្រការស្តារប្រភេទសត្វនៅកម្ពុជា ខណៈក្រពើភ្នំជាប្រភេទជិតផុតពូជបំផុត
មណ្ឌលគីរី ៖ អង្គការ WWF-កម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានជូនដំណឹងអំពីការលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល…
ក្រសួងឧស្សាហកម្ម ណែនាំពីវិធានការបង្កើនការយល់ដឹងអំពីសុវត្ថិភាពបឋមនៃការប្រើប្រាស់យានយន្តអគ្គិសនី (EVs) នៅកម្ពុជា
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំពីវិធានការបង្កើនការយល់ដឹងអំពីសុវត្ថិភាពបឋម នៃការប្រើប្រាស់យានយន្តអគ្គិសនី (EVs) នៅកម្ពុជា ខណៈក្រសួងសង្កេតឃើញថា អ្នកប្រើយានយន្តអគ្គិសនីមួយចំនួនមានការយល់ដឹងពីស្តង់ដារសុវត្ថិភាពនៅមានកម្រិត។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងឧស្សាហកម្ម នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម បានជម្រាបជូនម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិត និងនាំចូលតាមគ្រប់រូបភាពនូវយានយន្តអគ្គិសនីគ្រប់ប្រភេទដែលចរាចរលក់លើទីផ្សារនៅ កម្ពុជាទាំងអស់…
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទូតហូឡង់ អំពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់ ទុតហូឡង់ អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងមានស្រាប់រវាងប្រទេសទាំងពីរ។ ការថ្លែងប្រាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក…
អារ៉ាប់រួមថាដ្រូនដែលបានវាយប្រហាររោងចក្រនុយក្លេអ៊ែរមានប្រភពមកពីអ៊ីរ៉ាក់
ឌូបៃ៖ ប្រទេសអារ៉ាប់រួម នៅថ្ងៃអង្គារ ទី១៩ ខែឧសភា បាននិយាយថា ដ្រូនដែលបានកំណត់គោលដៅរោងចក្រនុយក្លេអ៊ែររបស់ខ្លួនកាលពីសប្តាហ៍មុន បានមកពីប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារជាច្រើនលើកចាប់តាំងពីសង្គ្រាមមជ្ឈិមបូព៌ាបានចាប់ផ្តើម។ កាលពីថ្ងៃអាទិត្យដ្រូន១គ្រឿងបានវាយប្រហារម៉ាស៊ីនផលិតអគ្គិសនីមួយគ្រឿង នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់របស់ពិភពអារ៉ាប់នៅ Barakah ក្នុងតំបន់ Abu Dhabi ដោយបង្កឱ្យ មានអគ្គីភ័យប៉ុន្តែមិនបណ្តាលឱ្យមានរបួស ឬការលេចធ្លាយវិទ្យុសកម្មនោះទេ។ ដ្រូន២គ្រឿងផ្សេងទៀត…
ក្រសួងបរិស្ថាន ៖ ការសម្លាប់ ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់
ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បន្តសហការចូលរួមការពារសត្វព្រៃ ហើយការសម្លាប់ ឬការបរបាញ់សត្វព្រៃនៅកម្ពុជា ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់។ ក្រសួងបរិស្ថាន បានសម្ដែងការសោកស្តាយចំពោះការស្លាប់សត្វប្រើសមួយក្បាល ដោយសារតែមានជម្លោះជាមួយសត្វឆ្កែ របស់អ្នកស្រុកនៃសហគមន៍មូលដ្ឋានរស់នៅក្បែរព្រៃ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ កន្លងមកនេះ។ ការអភិរក្សសត្វប្រើស …
សត្វប្រើសញីមានផ្ទៃពោះមួយក្បាល ត្រូវបានបុគ្គលអគតិមួយចំនួន ព្រួតដៃគ្នាវាយសម្លាប់យ៉ាងអយុត្តិធម៌
ពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន មានក្តីរំជួលចិត្ត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានស្តីពីករណីសត្វប្រើសញីមានផ្ទៃពោះមួយក្បាល ដែលមានទម្ងន់ជាង១០០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រហឹង ហើយត្រូវបានបុគ្គលអគតិមួយចំនួន ព្រួតដៃគ្នាវាយសម្លាប់យ៉ាងអយុត្តិធម៌។ សកម្មភាពអមនុស្សធម៌នេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃដ៏កម្រដែលកំពុងប្រឈមនឹងការផុតពូជប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឲ្យបានឡើយ។…
អ្នកបើកបររថភ្លើងបុកឡានក្រុងនៅទីក្រុងបាងកកត្រូវបានចោទប្រកាន់
មន្ត្រីបាននិយាយកាលពីថ្ងៃចន្ទទី១៨ខែឧសភាថា អ្នកបើកបររថភ្លើងដែលបានបុកជាមួយឡានក្រុងនៅបាងកកដែលបានសម្លាប់មនុស្សចំនួន ៨ នាក់នោះត្រូវបានធ្វើតេស្តវិជ្ជមានសារធាតុញៀន និងត្រូវបានចោទប្រកាន់ ពីបទបើកបរមិនប្រុងប្រយ័ត្ន។ អាជ្ញាធរបាននិយាយថា រថភ្លើងដឹកទំនិញបានបុកជាមួយឡានក្រុងសាធារណៈនៅរសៀល ថ្ងៃសៅរ៍នៅចំណុចប្រសព្វដ៏មមាញឹកមួយក្នុងទីក្រុងបាងកក ដោយរថយន្តនោះបានឆាបឆេះ និង មនុស្ស ៣០ នាក់បានរងរបួស។ លោក UrumRom Koondejsumrit ប្រធានស្ថានីយ៍ប៉ូលីសក្នុងតំបន់ដែលគ្រោះថ្នាក់បានកើតឡើង បាននិយាយថា ប៉ូលីសបានចោទប្រកាន់អ្នកបើកបររថភ្លើង…
រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ការពង្រីកការផ្ដល់សេវាអប់រំកុមារតូច ជាមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការពង្រីកការផ្ដល់សេវាអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ ដោយធានាថា «កុមារគ្រប់រូបមានការចាប់ផ្តើមដ៏យុត្តិធម៌ ខណៈពេលដែលយើងកំពុងកសាងសង្គមដែលមានសមធម៌ មានផលិតភាព និងមានភាពធន់ជាងមុន» ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រី្ត ហង់ជួន…
