សិស្ស១៦នាក់បានស្លាប់នៅក្នុងអគ្គីភ័យនៅសាលារៀនប្រទេសកេនយ៉ា

សិស្សចំនួន ១៦ នាក់បានស្លាប់នៅក្នុងអគ្គីភ័យនៅសាលាបណ្ដុះបណ្ដាលក្មេងជំទង់មួយកន្លែងក្នុងទីក្រុង Gilgil ចម្ងាយប្រហែល ១២០ គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានី Nairobi ប្រទេសកេនយ៉ា នេះបើយោងតាមការលើកឡើងរបស់ប៉ូលីសម្នាក់ បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុ។

លោកបានបន្ថែមថា និស្សិតចំនួន ៧៤ នាក់ផ្សេងទៀតកំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីរងរបួស។
យោងតាមកាកបាទក្រហមកេនយ៉ានិងប៉ូលីស អគ្គីភ័យនៅសាលា Utumishi Girls បានចាប់ផ្តើម នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ នៅពេលដែលសិស្សានុសិស្សកំពុងដេកលក់។

ប៉ូលីសបាននិយាយថាប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការដោយអាជ្ញាធរមិនទាន់អាចកំណត់មូលហេតុ នៃអគ្គីភ័យនេះនៅឡើយទេ។ កាកបាទក្រហមកេនយ៉ាបាននិយាយថា ក្រុមឆ្លើយតបបន្ទាន់បានទៅដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ។
លោក Mwinyi ជាមន្រ្តីប៉ូលីសបាននិយាយថា ការស៊ើបអង្កេតកំពុងបន្ត។ សាលារៀនត្រូវបានឡោមព័ទ្ធ មានតែឪពុកម្តាយសិស្សប៉ុណ្ណោះត្រូវបានអនុញ្ញាតឱ្យនៅខាងក្នុង។
ប្រភព: BBC news


