លោក Trump ប្រឆាំងនឹងគម្រោងកិច្ចព្រៀមព្រៀងអូម៉ង់និងអីរ៉ង់ជុំវិញការគ្រប់គ្រងច្រកសមុទ្រ Hormuz

mnr By mnr May 28, 2026

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្រើកម្លាំងយោធាប្រឆាំងនឹងប្រទេសអូម៉ង់ ប្រសិនបើប្រទេសនេះសហការជាមួយអ៊ីរ៉ង់ ដើម្បីទាមទារការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីថ្ងៃពុធទី២៧ ខែឧសភា អ្នកយកព័ត៌មានម្នាក់បានសួរលោក Trump អំពីគំនិតរបស់អូម៉ង់ និងអ៊ីរ៉ង់ក្នុងការត្រួតពិនិត្យ ពាណិជ្ជកម្មលើផ្លូវទឹកយុទ្ធសាស្ត្រហ័រមូស។

អ្នកយកព័ត៌មានបានសួរថា «តើលោកនឹងទទួលយកកិច្ចព្រមព្រៀងរយៈពេលខ្លីដែលអនុញ្ញាត ឱ្យអ៊ីរ៉ង់ និងអូម៉ង់គ្រប់គ្រងច្រកសមុទ្រនេះទេ?»

លោក Trump បានឆ្លើយតបដូចហាក់ការគំរាមកំហែងជាប្រយោល ។ «គ្មាន នរណាម្នាក់នឹងគ្រប់គ្រងវាបានទេ។ វាជាដែនទឹកអន្តរជាតិ ហើយប្រទេសអូម៉ង់ក៏ដូចអ្នកដទៃដែរ បើមិនដូច្នោះទេយើងនឹងត្រូវបំផ្ទុះវាចោល»។

ប្រទេសអូម៉ង់ដែលត្រូវបានគេដឹងថាជាប្រទេសអព្យាក្រឹត្យ ដោយមិនបាននិយាយថាខ្លួនចង់ចូលរួមជាមួយអ៊ីរ៉ង់ក្នុងការគ្រប់គ្រងកំពង់ផែហ័រមូសនោះទេ។ បញ្ជាក់ដែរថា សហរដ្ឋអាមេរិក និងអូម៉ង់ គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធ ដែលមានទំនាក់ទំនងយូរអង្វែងជាង ២០០ ឆ្នាំមកហើយ។

ប្រភព: Al Jazeera news