អាជ្ញាធរឃុំស្ពឺ ក ចុះធ្វើសំបុត្រអាពាហ៍ពិពាហ៍ជូនប្រជាពលរដ្ឋ នៅកន្លែងរៀបចំកម្មវិធីអាពាហ៍ពិពាហ៍តែម្ដង

ស្រុកបាភ្នំ ៖ ដោយមានការស្នើសុំពីប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលឃុំស្ពឺ (ក) នៃស្រុកបាភ្នំ ខេត្តព្រៃវែង និងមន្ត្រីអត្រានុកូលដ្ឋាន បានចុះទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍ ជូនប្រជាពលរដ្ឋ នៅកន្លែងរៀបចំកម្មវិធីអាពាហ៍ពិពាហ៍របស់គាត់តែម្ដង។

ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍នេះ បានធ្វើឡើងស្ថិតនៅភូមិស្ដៅកោង ឃុំស្ពឺ (ក) ស្រុកបាភ្នំ ខេត្តព្រៃវែង។
សូមបញ្ជាក់ថា ការចុះធ្វើសំបុត្រអាពាហ៍ពិពាហ៍ជូនប្រជាពលរដ្ឋដល់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ (រោងការ) ផ្ទាល់ គឺជាគំនិតផ្តួចផ្តើមដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន ព្រោះជួយសម្រួលដល់គូស្វាមីភរិយាថ្មីថ្មោងឱ្យទទួលបានឯកសារស្របច្បាប់ភ្លាមៗ៕







