៣សប្តាហ៍ នៃខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ច បង្ក្រាបបទល្មើសព្រហ្មទណ្ឌជាង ១០០ករណី និងឃាត់ខ្លួនជនសង្ស័យជាង ២០០នាក់ បញ្ជូនទៅតុលាការ

February 27, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ រយៈពេល ៣សប្ដាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ។ ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបង្ក្រាបបាន១៥៧ករណី និងឃាត់ខ្លួនជនសង្ស័យសរុប ២១១នាក់ បញ្ជូនទៅកាន់តុលាការ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។  បើតាមរបាយការណ៍…

សំបុកអណ្តើកហ្លួងទី៣ ត្រូវបានរកឃើញនាដើមឆ្នាំ២០២៦ ខណៈមានគ្រាប់ពង ២៥គ្រាប់ នៅក្នុងប្រព័ន្ធព្រែកស្រែអំបិល

February 26, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល និងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួង ១ទីតាំង មានគ្រាប់ពងសរុប ២៥គ្រាប់ នៅឆ្នេរខ្សាច់អន្លង់ត្រាំង នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល។ នេះជាសំបុកទី៣ ដែលត្រូវបានរកឃើញក្នុងឆ្នាំ២០២៦នេះ។ បច្ចុប្បន្ន ក្រុមការងារបានចល័តពងទាំងនោះទៅភ្ញាស់នៅទីតាំងដែលមានសុវត្ថិភាព ដើម្បីការពារនិងតាមដានការញាស់…

នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ២១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

ភ្នំពេញ ៖ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងប្រតិបត្តិការបង្រ្កាបការប្រព្រឹត្តសកម្មភាពល្មើសនេះនៅទីតាំងអគារស្តាស៊ីធី អគារទី២ ជាន់ទី៩ បន្ទប់លេខ៩១២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ មនុស្សប្រុសស្រីទាំង ២១នាក់ ដែលត្រូវបានឃាត់ខ្លួននេះមានជនជាតិចិនចំនួន…

លោក ឃួង ស្រេង ៖ ដំណាច់ខែកុម្ភៈ នេះ នៅរាជធានីភ្នំពេញត្រូវតែបោសសម្អាត និងប្រយុទ្ធប្រឆាំងឱ្យអស់ នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

February 26, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ នៅដំណាច់ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញត្រូវតែបោសសម្អាត និងប្រយុទ្ធប្រឆាំងឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយតាមផែនការរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យបោសសម្អាតឱ្យអស់នៅត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៦ខាងមុខនេះ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online…

អាជ្ញាធរមីនកម្ពុជា ៖ យន្តហោះចម្បាំងថៃ F 16 ទម្លាក់គ្រាប់បែក និងបំផ្លាញស្ពានមេទឹក ដែលទង្វើនេះបានរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋាន

February 25, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា យន្តហោះចម្បាំងថៃ F 16 បានទម្លាក់គ្រាប់បែក និងបំផ្លាញស្ពានមេទឹក ទង្វើនេះបានរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់មនុស្សធម៌អន្តរជាតិ។ ស្ពានជ័យជំនះ ឬមេទឹក បានដាច់ជាពីរតែម្តង ក្រោយពីយោធាថៃ…

២២ថ្ងៃ នៃខែកុម្ភៈ មានគ្រោះអគ្គិភ័យកើតឡើងជាង ៨០ករណី នៅទូទាំងប្រទេសកម្ពុជា

February 24, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ ក្នុងរយៈពេល ២២ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៨៦ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៧២ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង បន្ទប់១ខ្នង និងអគារស្នាក់នៅ១ខ្នង។  ជាមួយគ្នានេះ…

អាជ្ញាធរមីន ៖ សកម្មភាពមីន មិនមែនត្រឹមតែជាការបោសសម្អាតមីននោះទេ តែត្រូវបន្តស្តារនីតិសម្បទា ធានាបរិយាបន្ន និងគាំទ្រដល់ការរស់នៅ

February 24, 2026 ព័ត៌មានជាតិ

ពោធិ៍សាត់ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថាសកម្មភាពមីន មិនមែនត្រឹមតែជាការបោសសម្អាតមីននោះទេ តែត្រូវបន្តស្តារនីតិសម្បទា ធានាបរិយាបន្ន និងគាំទ្រដល់ការរស់នៅ និងការចូលរួមពេញលេញក្នុងសង្គមរបស់ជនរងគ្រោះ។ ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា…

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ជនរួមជាតិ ហាមដឹកជញ្ជូន រក្សាទុក ទិញ លក់ កែច្នៃមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម

February 23, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ ហាមដឹកជញ្ជូន រក្សាទុក ទិញ លក់ កែច្នៃមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ព្រោះជាអំពើខុសច្បាប់។ តាមសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន (២៤ កុម្ភៈ ២០២៦)…

ត្រីបាណន់គីង្គក់មួយក្បាល ហែលបង្អួតខ្លួន នៅប្រជុំកោះស្តេច ក្នុងស្រុកគិរីសាគរ

February 17, 2026 ព័ត៌មានជាតិ

កោះកុង ៖ ថ្មីៗនេះ ត្រីបាណន់គីង្គក់មួយក្បាលបានហែលមកក្បែរទូកដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត របស់ក្រុមការងារអង្គការអភិរក្ស MCC នៅប្រជុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ជាទូទៅ ត្រីបាឡែនវ័យជំទង់តែងតែបង្ហាញនូវការចង់ដឹងចង់ឃើញពីមជ្ឈដ្នានធម្មជាតិខាងក្រៅ ដែលធ្វើឱ្យពួកវាហែលមកជិតទូក និងអ្នកជ្រមុជទឹក មុនពេលហែលត្រឡប់ទៅបាតសមុទ្រវិញ។ សូមជម្រាបថា បាណន់គីង្គក់ គឺជាប្រភេទត្រីកម្រជិតផុតពូជ។ ជាទូទៅគេប្រទះឃើញវាប្រមាណ១០ដងក្នុងមួយឆ្នាំៗ នៅប្រជុំកោះរ៉ុង កោះតាង…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា បន្តប្តេជ្ញាយ៉ាងមុតមាំចំពោះមិត្តភាពដែកថែបជាមួយមិត្តចិន

February 16, 2026 ព័ត៌មានជាតិ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំចំពោះមិត្តភាពដែកថែបជាមួយមិត្តប្រទេសចិន។ តាមរយៈសារលិខិតជូន លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និង លោក លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន…