លោក Anwar និយាយថា ការលុបចោលកិច្ចព្រមព្រៀងមីស៊ីលរបស់ន័រវេសឆ្លុះបញ្ចាំងពីភាពលាក់ពុតរបស់លោកខាងលិចកាន់តែច្បាស់

កូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ការសម្រេចចិត្តឯកតោភាគីរបស់ប្រទេសន័រវេស ក្នុងការលុបចោលកិច្ចព្រមព្រៀងមីស៊ីលជាមួយម៉ាឡេស៊ី បង្ហាញពី «និន្នាការគ្រោះថ្នាក់នៃស្តង់ដារពីរ» សម្រាប់នីតិរដ្ឋ និងការធ្លាក់ចុះគួរឱ្យព្រួយបារម្ភនៃការគោរពចំពោះបទដ្ឋានអន្តរជាតិ។ ថ្លែងនៅក្នុងកិច្ចប្រជុំតុមូលអាស៊ី-ប៉ាស៊ីហ្វិកលើកទី 39 ដែលពិភាក្សាអំពីបញ្ហាសំខាន់ ៗដែលប៉ះពាល់ដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃព្រហស្បតិ៍ ទី2 ខែកក្កដា…

នគរបាលជាតិ ក្រើនរំលឹកអ្នកជួលរថយន្ដឲ្យបរទេស ត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកជួល ក្រោយមានជនល្មើសជួល ដើម្បីប្រព្រឹត្តបទល្មើសឆ្លងដែន

ភ្នំពេញ ៖ អគ្គស្នងកាដ្ឋាននគរបាលជាតិ បានក្រើនរំលឹកដល់អ្នកជួលរថយន្ដឲ្យបរទេស ត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកជួលឲ្យបានត្រឹមត្រូវ ហើយរាយការណ៍មកសមត្ថកិច្ច នូវសកម្មភាពគួរឲ្យសង្ស័យ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ អគ្គស្នងការដ្ឋាននគរបាលជាតិ បានជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាពេលថ្មីៗនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេស ពាក់ព័ន្ធនឹងការប៉ុនប៉ងលួចយករថយន្តជួលពីពលរដ្ឋកម្ពុជា ទៅប្រព្រឹត្តបទល្មើសឆ្លងដែននៅប្រទេសជិតខាង ។  អគ្គស្នងកាដ្ឋាននគរបាលជាតិ…

ពិធីអបអរសាទរជ័យជម្នះ World Cup របស់ម៉ិកស៊ិកនាំឱ្យមនុស្ស4នាក់ស្លាប់

ទីក្រុងម៉ិកស៊ិក: មនុស្ស៤នាក់បានស្លាប់ ក្នុងនោះ៣នាក់ស្លាប់ដោយសារថប់ដង្ហើម ក្នុងអំឡុងពេល អបអរសាទរតាមដងផ្លូវនៅពេលយប់ជ្រៅនៅទីក្រុងម៉ិកស៊ីកូ បន្ទាប់ពីអ្នកគាំទ្ររាប់រយ ពាន់នាក់បាន ប្រមូលផ្តុំគ្នាតាមបណ្តោយមហាវិថីកណ្តាលរដ្ឋធានី ក្នុងការដែលក្រុមម៉ិកស៊ីកូបានយកឈ្នះក្រុមអេក្វាឌ័រ ដើម្បី ឈ្នះការប្រកួតវគ្គជម្រុះ World Cup លើកដំបូងរបស់ពួកគេក្នុងរយៈពេល ៤០ ឆ្នាំ។ ក្រសួងសុខាភិបាលនៃទីក្រុងម៉ិកស៊ិកបាននិយាយនៅព្រឹកព្រលឹមថ្ងៃពុធ ទី 1 ខែកក្កដា…

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តយុវជនថា ឱកាសមានសម្រាប់អ្នកដែលមានសមត្ថភាព ហ៊ានស្រមៃ ហ៊ានធ្វើ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងលើកទឹកចិត្តយុវជនថា ឱកាសមានសម្រាប់អ្នកដែលមានសមត្ថភាព ហ៊ានស្រមៃ ហ៊ានធ្វើ ហើយមិនបោះបង់ចោលទោះជួបការលំបាកកម្រិតណាក៏ដោយ។ ការថ្លែងបែបនេះរបស់ សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម…

អាជ្ញាធរថៃ បញ្ជូនពលករខ្មែរចំនួន ៥១នាក់មកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ អាជ្ញាធរថៃ នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៦ បានបញ្ជូនពលករខ្មែរចំនួន ៥១នាក់ ឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពិធីទទួលពលករខ្មែរ ក្រោមវត្តមាន ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោក គាត ហ៊ុល…

ក្រសួងមហាផ្ទៃ, និយ័តករបរធនបាលកិច្ច និងរដ្ឋបាលសាលាខេត្តតាកែវ រៀបចំសិក្ខាសាលា ស្តីពីការបង្កើត និងចុះបញ្ជីបរធនបាលកិច្ច អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងវិស័យបរធនបាលកិច្ច

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ (អ.ស.ហ.), និយ័តករបរធនបាលកិច្ច (ន.ប.ធ.), ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្តតាកែវ បានសហការរៀបចំសិក្ខាសាលាស្ដីពី «ការបង្កើត និងចុះបញ្ជីបរធនបាលកិច្ច អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច»។ សិក្ខាសាលានេះ…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសឱ្យបញ្ឈប់ ការផ្តល់ ឬប្តូរជារង្វាន់ តាមរយៈក្រវិលកំប៉ុង ត្រឹមថ្ងៃទី៣០ កញ្ញា ជាកំហិត

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា សហគ្រាសផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ ត្រូវបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់នៅលើក្រវិលកំប៉ុង ។ យោងតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា ត្រូវបញ្ឈប់ទាំងស្រុងរាល់ការផ្តល់ ឬប្តូរជារង្វាន់ តាមរយៈក្រវិលកំប៉ុង គម្របដប ឬរង្វាន់ក្នុងទម្រង់ផ្សេងៗ ដែលភ្ជាប់ឬ មិនភ្ជាប់នឹងកំប៉ុង…

ក្រសួងមហាផ្ទៃ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ តទៅ។ បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ, ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ បានប្រាប់ប្រជាពលរដ្ឋខ្មែរទូទៅថា «ចាប់ពីថ្ងៃទី០១ ខែកក្កដា…

រដ្ឋមន្ត្រីវៀតណាម គាំទ្រ ក្រសួងមហាផ្ទៃកម្ពុជា ផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសនានា

ភ្នំពេញ ៖ គំនិតផ្ដួចផ្ដើមរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ត្រូវបាន លោកឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម…

រដ្ឋមន្ត្រីស៊ុយអែតបីកូនចូលរួមកិច្ចប្រជុំ EU

(រ៉យទ័រ) – រដ្ឋមន្ត្រីក្រសួងអាកាសធាតុសុយអែតបានចូលរួមប្រជុំពិភាក្សា រយៈពេលមួយថ្ងៃអំពីគោលនយោបាយប្រែប្រួលអាកាសធាតុ កាលពីថ្ងៃព្រហស្បតិ៍ទី២៥ ខែមិថុនា ដោយមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោកស្រីនាំយកទារកអាយុ៣ខែទៅចូលរួមប្រជុំជាមួយ។ រដ្ឋមន្ត្រីស៊ុយអែត លោកស្រី Romina Pourmokhtari បាននាំកូនប្រុសរបស់គាត់ឈ្មោះ Adam ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហភាពអឺរ៉ុបនៅប្រទេសលុចសំបួរ ដើម្បីបញ្ជាក់ពីអត្ថប្រយោជន៍នៃគោលនយោបាយឈប់សម្រាក ពីការងារដើម្បីមើលថែកូន ដែលមិនបង្ខំស្ត្រីឱ្យជ្រើសរើសរវាងការងារ និងការទទួលខុសត្រូវក្នុងគ្រួសារ។ លោកស្រី…