(រ៉យទ័រ) អង្គការសមុទ្រអន្តរជាតិរបស់អង្គការសហប្រជាជាតិបានផ្អាកប្រតិបត្តិការរបស់ខ្លួន ក្នុងការអមដំណើរកប៉ាល់ឆ្លងកាត់ច្រកសមុទ្រហ័រមូសកាលពីថ្ងៃព្រហស្បតិ៍ទី២៥ ខែមិថុនា បន្ទាប់ពីកប៉ាល់មួយគ្រឿងបានរាយការណ៍ពី ការវាយប្រហារដែលបង្កឱ្យមានការព្រួយបារម្ភឡើងវិញអំពីថាតើកិច្ចព្រមព្រៀងបឋមដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នឹងមានប្រសិទ្ធភាព ឬអត់។ ទីភ្នាក់ងារកងទ័ពជើងទឹកអង់គ្លេស UKMTO បាននិយាយថា កប៉ាល់ដឹកទំនិញនេះ ត្រូវបានបាញ់ប្រហារនៅជិតប្រទេសអូម៉ង់ ដោយគ្រាប់ផ្លោងមួយគ្រាប់ ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងតេអេរ៉ង់បានព្រមាននាវានានាកុំឱ្យធ្វើដំណើរតាមផ្លូវដែលខ្លួនមិនបានអនុម័ត។ ប្រភពចំនួន៤បានកំណត់អត្តសញ្ញាណកប៉ាល់នោះថាជាកប៉ាល់ Ever Lovely ដែលមានទង់ជាតិសិង្ហបុរី។ ប្រភពសន្តិសុខមួយបាននិយាយថា វាទំនងជាត្រូវបានដ្រូនមួយគ្រឿងវាយប្រហារ។…
រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកបញ្ហាសន្តិសុខ គឺជាកត្តាកំណត់សេចក្តីសុខក្សេមក្សាន្ត និងភាពសុខដុមរមនារបស់ពលរដ្ឋ
ភ្នំពេញ ៖ ទោះបីជាកម្ពុជាទទួលរងនូវការឈ្លានពានពីប្រទេសជិតខាងក៏ដោយ, រាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែចាត់ទុកបញ្ហាសន្តិសុខ និងសុវត្ថិភាពសង្គម គឺជាកត្តាកំណត់សេចក្តីសុខក្សេមក្សាន្ត និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី…
កម្ពុជា បន្តទាមទារឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់នានា នៅទីតាំងមួយចំនួនលើទឹកដីកម្ពុជា
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តទាមទារឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់នានានៅទីតាំងមួយចំនួនលើទឹកដីកម្ពុជាដែលបានកាន់កាប់ដោយខុសច្បាប់។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម…
សម្ដេចនាយករដ្ឋមន្ដ្រី ៖ មន្ត្រីរាជទាំងអស់ ត្រូវជៀសដាច់ខាតពីការប្រើប្រាស់ និងការពាក់ព័ន្ធទៅនឹងគ្រឿងញៀន
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាចំណុះក្រសួង ស្ថាប័ន ទាំងអស់ ត្រូវបន្តភាពស្អាតស្អំ ដោយត្រូវជៀសដាច់ខាតពីការប្រើប្រាស់ និងការពាក់ព័ន្ធទៅនឹងគ្រឿងញៀន។ តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា…
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ជំរុញសមាជិកអាស៊ានទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមអនឡាញ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញដល់សមាជិកអាស៊ានរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវគ្រប់ទម្រង់ នៃបទល្មើសអន្តោប្រវេសន៍ ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ(Online Scam)។ ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន (DGICM) លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី…
រាជរដ្ឋាភិបាល សម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត
ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល…
យ៉ាងហោចណាស់ស្លាប់១៣នាក់និងរាប់សិបនាក់រងរបួស ដោយការផ្ទុះឧស្ម័ន
យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ និង ៦៦ នាក់រងរបួស បន្ទាប់ពីការផ្ទុះមួយនៅឯរោងចក្រឧស្ម័ន ធំបំផុតរបស់ប្រទេសកាតា។ ក្រសួងមហាផ្ទៃបាននិយាយថា ទីតាំងកែច្នៃឧស្ម័នធម្មជាតិរាវ (LNG) ដ៏សំខាន់មួយ មានបញ្ហាបច្ចេកទេសនៅក្នុងតំបន់ឧស្សាហកម្ម Ras Laffan កាលពីយប់ ថ្ងៃអាទិត្យទី២១ ខែមិថុនាធ្វើឱ្យផ្ទៃមេឃលើទីក្រុងប្រែជាពណ៌ទឹកក្រូចដោយសារតែការផ្ទុះនេះ។ រដ្ឋមន្ត្រីក្រសួងថាមពលកាតា លោក…
ឯកឧត្តមបណ្ឌិត ងិន បាណាល់ ៖ ការវិនិយោគលើវិស័យអប់រំ គឺជាការចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់អនាគតរបស់កុមារ
ព្រៃវែង ៖ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានមានប្រសាសន៍ថា ការវិនិយោគលើវិស័យអប់រំ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន គឺជាការចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់អនាគតរបស់កុមារ និងសង្គមជាតិទាំងមូល។ ជាក់ស្ដែង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់…
អភិបាលខេត្តតាកែវ ៖ ប្រសិនបើរកឃើញមន្ត្រីរូបណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌភ្លាមៗតែម្ដង
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងប្រកាសថា ប្រសិនបើរកឃើញមន្ត្រីរូបណា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលភ្លាមៗតែម្ដង។ ការប្រកាសរបស់ លោកអភិបាលខេត្ត បានធ្វើឡើងក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ប្រមាណជិត ២០០នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦…
ជប៉ុន ផ្ដល់ឥណទានសម្បទានប្រមាណ ១៦២.៧ លានដុល្លារ ដើម្បីអនុវត្តគម្រោង ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ
ភ្នំេពញ ៖ រដ្ឋាភិបាលជប៉ុន ផ្ដល់ឥណទានសម្បទានប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោង ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ។ តាមរយៈបណ្ដាញសង្គមរបស់ ក្រសួងការបរទេស បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi…
