សម្តេចធិបតី ៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យ ដើម្បីកែទម្រង់កងទ័ព

mnr By mnr May 15, 2026

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យ ដើម្បីកែទម្រង់កងទ័ព។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦។

សម្ដេចធិបតី បន្ដថា ការកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងការពារជាតិ គឺបង្រួមក្បាល ពង្រីកខ្លួន។ ក្នុងន័យនេះ គឺអង្គភាព ឬផ្នែកណាមួយ ដែលមិនចាំបាច់ត្រូវកាត់បន្ថយកម្លាំង ឬលុបចោលតែម្ដង។ ជារួមចាំបាច់ត្រូវធ្វើកំណែទម្រង់ ធ្វើទំនើបកម្មកងទ័ព ដើម្បីបង្កើនសមត្ថភាពការពារជាតិរយៈពេលវែង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «យើងកំពុងពិចារណា ឥឡូវយើងគ្រោងលុបចោលនាយកដ្ឋានមួយចំនួន កាត់ការិយាល័យមួយចំនួន កាត់ផ្នែកមួយចំនួនចោល បង្រួមការិយាល័យមួយចំនួនដែលមានតួនាទីដូចគ្នា ដាក់ក្រោមតែមួយ ប្រភេទទ័ព កម្លាំងប្រយុទ្ធមុខងារដូចគ្នា យើងលុប»៕