តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារទី១០ មីនា បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់កុំឱ្យបិទផ្លូវដឹកជញ្ជូនដ៏សំខាន់មួយចំពោះការផ្គត់ផ្គង់ថាមពលពិភពលោក។ លោកបាននិយាយនៅលើបណ្ដាញសង្គមថា «ប្រសិនបើអ៊ីរ៉ង់ធ្វើអ្វីដែលបញ្ឈប់លំហូរប្រេងនៅក្នុងច្រកសមុទ្រ Hormuz សហរដ្ឋអាមេរិកនឹងវាយប្រហារខ្លាំងជាងការវាយប្រហារនេះដល់ទៅ២០ដង»។ តម្លៃប្រេងបានឡើងដល់ជិត ១២០ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ ដោយសារការភ័យខ្លាចថាសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នឹងបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ារយៈពេលយូរ ប៉ុន្តែបានធ្លាក់ចុះវិញបន្ទាប់ពីលោក Trump ថាសង្គ្រាមអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ លោកបានមានប្រសាសន៍ថា ការជួញដូរប្រេងនឹង…
រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ជាថ្មីនូវការបន្តគាំទ្រឱ្យអស់ពីលទ្ធភាពដល់បុគ្គលិកអប់រំ និងសិស្ស-និស្សិត ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ
បន្ទាយមានជ័យ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រឱ្យអស់ពីលទ្ធភាពដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត ទាំងអស់ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ។ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងនិស្សិត…
សប្ដាហ៍ទី១ នៃខែមីនា មានគ្រោះអគ្គិភ័យកើតឡើង ៨ករណីទៀត នៅទូទាំងប្រទេសកម្ពុជា
ភ្នំពេញ ៖ ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៨ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៧ខ្នង បន្ទប់២បន្ទប់ ព្រៃ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។ ករណីអគ្គិភ័យដែលបានកើតឡើងមាននៅក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង បន្ទាយមានជ័យ…
អភិបាលខេត្តបាត់ដំបង ជំរុញដល់អាជ្ញាធរ ក្រុង ស្រុក ត្រូវពន្យល់ប្រជាពលរដ្ឋកុំឱ្យជ្រួលច្របល់ទិញប្រេងស្តុកទុកក្នុងផ្ទះ ដែលអាចបង្កហានិភ័យ
បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញអាជ្ញាធរ ក្រុង ស្រុក ត្រូវចុះអប់រំណែនាំពន្យល់ប្រជាពលរដ្ឋកុំឱ្យជ្រួលច្របល់ទិញប្រេងស្តុកទុកក្នុងផ្ទះដែលអាចបង្កហានិភ័យ ខណៈប្រេងនៅតែបន្តនាំចូល និងមានក្នុងស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ ការជំរុញរបស់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ…
អ៊ីរ៉ង់តែងតាំងកូនប្រុសលោក Khamenei ជាមេដឹកនាំកំពូលថ្មីបន្ទាប់ពីឪពុកស្លាប់
អ៊ីរ៉ង់បានតែងតាំងលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មីរបស់ខ្លួន ត្រឹមតែជាងមួយសប្តាហ៍បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានសម្លាប់ឪពុករបស់លោកគឺលោក Ayatollah Ali Khamenei ដែលបានធ្វើឱ្យតំបន់ទាំងមូលធ្លាក់ចូលទៅក្នុងសង្គ្រាមដ៏រីករាលដាលយ៉ាងខ្លាំង។ បុរសអាយុ ៥៦ ឆ្នាំរូបនេះ ដែលឥឡូវនេះនឹងត្រូវដឹកនាំសាធារណរដ្ឋអ៊ីស្លាមឆ្លងកាត់វិបត្តិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ៤៧ ឆ្នាំរបស់ខ្លួន ត្រូវបានតែងតាំងដោយពួកបព្វជិតថាជាអ្នកស្នងតំណែងពីឪពុករបស់លោកកាលពីថ្ងៃអាទិត្យទី៨ ខែមីនា។ មេដឹកនាំសំខាន់ៗ កងឆ្មាំបដិវត្តន៍អ៊ីស្លាម…
ឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា កណ្ដាល ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាន់ទី១៣ ចំនួន ២០៧នាក់ នារី ៦៤នាក់…
កូរ៉េខាងត្បូង កំណត់តម្លៃប្រេងឥន្ធនៈ ដើម្បីការពារវិបត្តិថាមពល
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានមានប្រសាសន៍នៅថ្ងៃចន្ទ ទី៩ ខែមីនា ថា អាជ្ញាធរនឹងកំណត់តម្លៃប្រេងឥន្ធនៈក្នុងស្រុកជាលើកដំបូងក្នុងរយៈពេលជិត ៣០ ឆ្នាំ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងឆៅសកលកើនឡើងយ៉ាងខ្លាំង។ ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយស្តីពីផលប៉ះពាល់នៃវិបត្តិមជ្ឈិមបូព៌ា លោក Lee បាននិយាយថា រដ្ឋាភិបាលនឹង «ណែនាំ…
រដ្ឋមន្ត្រីក្រសួងរ៉ែ ៖ រាជរដ្ឋាភិបាល ខិតខំជំរុញការប្រើប្រាស់ថាមពលស្អាត និងការសន្សំសំចៃ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើប្រេងនាំចូលពីក្រៅប្រទេស
ពោធិ៍សាត់ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ បានផ្សព្វផ្សាយ និងពន្យល់យ៉ាងច្បាស់ អំពីស្ថានភាពសកលលោក ជាពិសេសជម្លោះនៅតំបន់មជ្ឈឹមបូព៌ា ដែលកំពុងរុញច្រានឱ្យតម្លៃប្រេង និងទំនិញឡើងថ្លៃស្ទើរគ្រប់ទីកន្លែង ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ។…
អភិបាលខេត្តក្រចេះ ណែនាំពីការគ្រប់គ្រងហានិភ័យនៃការទិញលក់ប្រេងឥន្ទនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់
ក្រចេះ ៖ លោក វ៉ា ជន អភិបាលខេត្តក្រចេះ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំ របស់រដ្ឋបាលខេត្ត ស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញលក់ប្រេងឥន្ទនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងខេត្តក្រចេះ។ ប្រភព ដដែល បន្ដថា ទទួលបានសេចក្តីណែនាំនេះ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង…
ក្រសួងបរិស្ថាន បញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី-ខេត្ត ពិនិត្យទីតាំងស្តុកសំណល់អេតចាយ បន្ទាប់ពីរកឃើញទីតាំងខុសច្បាប់មួយកន្លែង ឆេះបង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ
ភ្នំពេញ ៖ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី-ខេត្ត ទាំងអស់ ពិនិត្យ និងរាយការណ៍អំពីទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការអនុវត្តតាមបទប្បញ្ញត្តិបរិស្ថាន បន្ទាប់ពីអាជ្ញាធររកឃើញទីតាំងស្តុកសំណល់ខុសច្បាប់មួយកន្លែងបានឆេះ បង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ក្រសួង បានបញ្ជាក់ថា សេចក្តីណែនាំនេះត្រូវបានចេញបន្ទាប់ពីមានអគ្គិភ័យឆេះទីតាំងស្តុកសំណល់អេតចាយខុសច្បាប់មួយកន្លែង នៅខេត្តកំពង់ស្ពឺ ដែលបង្កផ្សែងខ្មៅក្រាស់ និងបង្កការព្រួយបារម្ភអំពីផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។…
