កូរ៉េខាងជើង និងចិន បើកសេវាកម្មរថភ្លើងដឹកអ្នកដំណើរឡើងវិញ បន្ទាប់ពីផ្អាករយៈពេល៦ឆ្នាំ

mnr By mnr March 11, 2026

សេអ៊ូល៖ សំបុត្ររថភ្លើងដឹកអ្នកដំណើរលើកដំបូងក្នុងរយៈពេល៦ឆ្នាំពីទីក្រុងប៉េកាំងទៅកាន់រដ្ឋធានីព្យុងយ៉ាងរបស់ប្រទេសកូរ៉េខាងជើងត្រូវបានលក់អស់មុនពេលចេញដំណើរនៅថ្ងៃទី ១២ ខែមីនា នេះបើយោងតាមការិយាល័យលក់សំបុត្រផ្លូវការមួយនៅទីក្រុងប៉េកាំងបាននិយាយនៅថ្ងៃអង្គារ ទី១០ ខែមីនា។

ការបន្តសេវាកម្មផ្លូវដែក ដែលត្រូវបានផ្អាកចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត COVID-19 ក្នុងឆ្នាំ ២០២០ បានធ្វើឱ្យទំនាក់ទំនងដឹកជញ្ជូនដ៏សំខាន់រវាងកូរ៉េខាងជើង និងសម្ព័ន្ធមិត្តសេដ្ឋកិច្ចចម្បងរបស់ខ្លួនបាបើកដំណើរការឡើងវិញ។

យោងតាមការិយាល័យលក់សំបុត្រនៅទីក្រុងប៉េកាំង សំបុត្រសម្រាប់ការធ្វើដំណើរនេះ ដែលត្រូវបានកំណត់ចំពោះអ្នកធ្វើដំណើរដែលកាន់ទិដ្ឋាការអាជីវកម្ម ត្រូវបានទិញដោយសហគ្រិន មន្ត្រីរដ្ឋាភិបាល និងអ្នកយកព័ត៌មាន។ ការលក់សំបុត្រនៅតែមានបន្ត ដែលខ្សែរថភ្លើងជើងបន្ទាប់គ្រោងធ្វើនៅថ្ងៃទី ១៨ ខែមីនា។

ប្រភព: CNA News