មេដឹកនាំចិនកាន់ទុក្ខមរណភាពរបស់លោកព្រឹទ្ធាចារ្យវ័យ ១០៩ ឆ្នាំនៃបក្សកុម្មុយនិស្ត

ប៉េកាំង៖ មេដឹកនាំចិននៅថ្ងៃអង្គារ ទី១០ ខែមីនា បានគោរពវិញ្ញាណក្ខន្ធលោក Song Ping ជាសមាជិកបក្សកុម្មុយនិស្តដែលមានអាយុវែងជាងគេនៃស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតនៅក្នុងបក្សកុម្មុយនិស្តចិន ដែលបានទទួលមរណភាពកាលពីសប្តាហ៍មុននៅទីក្រុងប៉េកាំងក្នុងជន្មាយុ ១០៩ ឆ្នាំ។

លោកប្រធានាធិបតី ស៊ី ជីនពីង លោកនាយករដ្ឋមន្ត្រី លី ឈៀង និងសមាជិកដទៃទៀតនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយបច្ចុប្បន្នរបស់បក្ស បានចូលរួមក្នុងពិធីបុណ្យជូនដំណើរសមាជិកមេដឹកនាំនយោបាយនៃសាធារណរដ្ឋប្រជាមានិតចិន។

មេដឹកនាំចិនបានឈរស្ងៀមស្ងាត់ដើម្បីគោរពវិញ្ញាណក្ខន្ធ បន្ទាប់មកបានឱនក្បាលបីដងនៅចំពោះមុខសពរបស់លោក ដែលត្រូវបានរុំដោយទង់ជាតិក្រហមរបស់បក្សកុម្មុយនិស្តចិន មុនពេលសពលោកត្រូវបានបូជា។ ព្រឹត្តិការណ៍នេះក៏ត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ CCTVផងដែរ។
ប្រភព: CNA news



