ភ្នំពេញ ៖ កម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងសម្បូរដោយកម្លាំងពលកម្មវ័យក្មេង ដែលមានសក្ដានុពលខ្ពស់ក្នុងការទទួលយកជំនាញថ្មី និងបច្ចេកវិទ្យាទំនើប។ នេះជាការលេីកឡេីងរបស់លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន BHC (Banei Holdings Company)…
ក្រសួងអប់រំ យុវជន និងកីឡា កំពុងអនុវត្តវិធានការគន្លឹះ ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងបាននិងកំពុងអនុវត្តវិធានការគន្លឹះសំខាន់ៗ ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនអត្រាចូលរៀន ។ ជំនួបពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោក Kentaro Uesugi សមាជិកសភាជប៉ុន លោក ហង់ជួន…
គ្រោះថ្នាក់ចរាចរណ៍បុកព្រះសង្ឃថៃស្លាប់កើនឡើងដល់ ១០ អង្គ
បាងកក៖ ព្រះសង្ឃថៃដែលរងគ្រោះថ្នាក់ចរាចរណ៍បានសុគតកើនឡើងដល់ ១០ អង្គហើយ។ករណីគ្រោះថ្នាក់នេះបណ្ដាលមកពីក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់បាន បើកឡានដឹកទំនិញបុកក្បួនធម្មយាត្រានៅក្នុងប្រទេសថៃ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីនៅ ថ្ងៃសុក្រ ទី៣ ខែកក្កដា។ ព្រះសង្ឃ ១០ អង្គផ្សេងទៀតនៅតែកំពុងព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃ ព្រហស្បតិ៍ទី២ ខែកក្កដា ហើយ២អង្គស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើយោងតាមព័ត៌មានថ្មីៗបំផុតពីមន្ទីរពេទ្យ Mukdahan នៅភាគឦសាននៃប្រទេសថៃ។…
មន្ត្រីក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិជិត ១០០០ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានបង្ហាញពីរបាយការណ៍នៃការអនុវត្តច្បាប់ និងការបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេស ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦។ របាយការណ៍បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់បច្ចុប្បន្ន និងអនាគត។ យោងតាមរបាយការណ៍ផ្លូវការ របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មន្ត្រីក្រសួងបរិស្ថាន បានចុះល្បាតចំនួន ៥…
ADB និងដៃគូ ដាក់ដំណើរការមូលនិធិបង្វិល ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល និង ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដោយសហការជាមួយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank)…
លោក Anwar និយាយថា ការលុបចោលកិច្ចព្រមព្រៀងមីស៊ីលរបស់ន័រវេសឆ្លុះបញ្ចាំងពីភាពលាក់ពុតរបស់លោកខាងលិចកាន់តែច្បាស់
កូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ការសម្រេចចិត្តឯកតោភាគីរបស់ប្រទេសន័រវេស ក្នុងការលុបចោលកិច្ចព្រមព្រៀងមីស៊ីលជាមួយម៉ាឡេស៊ី បង្ហាញពី «និន្នាការគ្រោះថ្នាក់នៃស្តង់ដារពីរ» សម្រាប់នីតិរដ្ឋ និងការធ្លាក់ចុះគួរឱ្យព្រួយបារម្ភនៃការគោរពចំពោះបទដ្ឋានអន្តរជាតិ។ ថ្លែងនៅក្នុងកិច្ចប្រជុំតុមូលអាស៊ី-ប៉ាស៊ីហ្វិកលើកទី 39 ដែលពិភាក្សាអំពីបញ្ហាសំខាន់ ៗដែលប៉ះពាល់ដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃព្រហស្បតិ៍ ទី2 ខែកក្កដា…
នគរបាលជាតិ ក្រើនរំលឹកអ្នកជួលរថយន្ដឲ្យបរទេស ត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកជួល ក្រោយមានជនល្មើសជួល ដើម្បីប្រព្រឹត្តបទល្មើសឆ្លងដែន
ភ្នំពេញ ៖ អគ្គស្នងកាដ្ឋាននគរបាលជាតិ បានក្រើនរំលឹកដល់អ្នកជួលរថយន្ដឲ្យបរទេស ត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកជួលឲ្យបានត្រឹមត្រូវ ហើយរាយការណ៍មកសមត្ថកិច្ច នូវសកម្មភាពគួរឲ្យសង្ស័យ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ អគ្គស្នងការដ្ឋាននគរបាលជាតិ បានជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាពេលថ្មីៗនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេស ពាក់ព័ន្ធនឹងការប៉ុនប៉ងលួចយករថយន្តជួលពីពលរដ្ឋកម្ពុជា ទៅប្រព្រឹត្តបទល្មើសឆ្លងដែននៅប្រទេសជិតខាង ។ អគ្គស្នងកាដ្ឋាននគរបាលជាតិ…
ពិធីអបអរសាទរជ័យជម្នះ World Cup របស់ម៉ិកស៊ិកនាំឱ្យមនុស្ស4នាក់ស្លាប់
ទីក្រុងម៉ិកស៊ិក: មនុស្ស៤នាក់បានស្លាប់ ក្នុងនោះ៣នាក់ស្លាប់ដោយសារថប់ដង្ហើម ក្នុងអំឡុងពេល អបអរសាទរតាមដងផ្លូវនៅពេលយប់ជ្រៅនៅទីក្រុងម៉ិកស៊ីកូ បន្ទាប់ពីអ្នកគាំទ្ររាប់រយ ពាន់នាក់បាន ប្រមូលផ្តុំគ្នាតាមបណ្តោយមហាវិថីកណ្តាលរដ្ឋធានី ក្នុងការដែលក្រុមម៉ិកស៊ីកូបានយកឈ្នះក្រុមអេក្វាឌ័រ ដើម្បី ឈ្នះការប្រកួតវគ្គជម្រុះ World Cup លើកដំបូងរបស់ពួកគេក្នុងរយៈពេល ៤០ ឆ្នាំ។ ក្រសួងសុខាភិបាលនៃទីក្រុងម៉ិកស៊ិកបាននិយាយនៅព្រឹកព្រលឹមថ្ងៃពុធ ទី 1 ខែកក្កដា…
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តយុវជនថា ឱកាសមានសម្រាប់អ្នកដែលមានសមត្ថភាព ហ៊ានស្រមៃ ហ៊ានធ្វើ
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងលើកទឹកចិត្តយុវជនថា ឱកាសមានសម្រាប់អ្នកដែលមានសមត្ថភាព ហ៊ានស្រមៃ ហ៊ានធ្វើ ហើយមិនបោះបង់ចោលទោះជួបការលំបាកកម្រិតណាក៏ដោយ។ ការថ្លែងបែបនេះរបស់ សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម…
អាជ្ញាធរថៃ បញ្ជូនពលករខ្មែរចំនួន ៥១នាក់មកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ អាជ្ញាធរថៃ នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៦ បានបញ្ជូនពលករខ្មែរចំនួន ៥១នាក់ ឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពិធីទទួលពលករខ្មែរ ក្រោមវត្តមាន ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោក គាត ហ៊ុល…
