នគរបាលខេត្តបាត់ដំបង ចុះប្រមូលជនអនាធិបតេយ្យចំនួន ១៨នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀនក្នុងក្រុងបាត់ដំបង

mnr By mnr March 3, 2026

បាត់ដំបង ៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បង្ក្រាបបានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១៨នាក់ នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ប្រតិបត្តិការនេះ អនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានចុះប្រមូលជនអនាធិបតេយ្យក្នុងរ៉ារថភ្លើង នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង សមត្ថកិច្ចបង្ក្រាបបានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១៨នាក់ នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។ វត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទដៃចំនួន ០៩គ្រឿង និងម៉ូតូចំនួន ០៥គ្រឿង។

 បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕