យ៉ាងហោចណាស់ស្លាប់១៣នាក់និងរាប់សិបនាក់រងរបួស ដោយការផ្ទុះឧស្ម័ន

mnr By mnr June 23, 2026

យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ និង ៦៦ នាក់រងរបួស បន្ទាប់ពីការផ្ទុះមួយនៅឯរោងចក្រឧស្ម័ន ធំបំផុតរបស់ប្រទេសកាតា។

ក្រសួងមហាផ្ទៃបាននិយាយថា ទីតាំងកែច្នៃឧស្ម័នធម្មជាតិរាវ (LNG) ដ៏សំខាន់មួយ មានបញ្ហាបច្ចេកទេសនៅក្នុងតំបន់ឧស្សាហកម្ម Ras Laffan កាលពីយប់ ថ្ងៃអាទិត្យទី២១ ខែមិថុនាធ្វើឱ្យផ្ទៃមេឃលើទីក្រុងប្រែជាពណ៌ទឹកក្រូចដោយសារតែការផ្ទុះនេះ។

រដ្ឋមន្ត្រីក្រសួងថាមពលកាតា លោក Saad Sherida al-Kaabi បាននិយាយថា ការផ្ទុះនេះនឹងមិនប៉ះពាល់ ដល់ការនាំចេញរបស់ប្រទេសនោះទេ ដោយបន្ថែមថា «នេះគឺជាគ្រោះថ្នាក់មួយ មិនមែនជាការវាយប្រហារបំផ្លិចបំផ្លាញអ្វីទេ»។ 

លោក Sherida al-Kaabi បានបន្ថែមថា រដ្ឋាភិបាលកំពុងកំណត់មូលហេតុនៃ ការផ្ទុះដែលបានកើតឡើងនៅឯកន្លែងផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក Barzan ហើយលោកបានបន្ថែមថា មិនមានហានិភ័យចំពោះបរិស្ថានទេ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងថាមពលបាននិយាយថា វានឹងពិបាកក្នុង ការកំណត់ថាពេលណារោងចក្រនេះប្រតិបត្តិការឡើងវិញ។

ការស៊ើបអង្កេតមួយបានចាប់ផ្តើមលើមូលហេតុនៃគ្រោះថ្នាក់នេះ ហើយលោក Sherida al-Kaabi បានបញ្ជាក់ថា អ្នកស្លាប់ដោយសារការផ្ទុះនេះសុទ្ធតែមកពីប្រទេសឥណ្ឌា និងប៉ាគីស្ថាន។

ប្រភព:BBC news