មេដឹកនាំកូរ៉េខាងជើង និងចិនប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

mnr By mnr June 9, 2026

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង មានកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា នៅទីក្រុងព្យុងយ៉ាង ហើយបានព្រមព្រៀងគ្នាពង្រីកកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ នេះបើយោងតាមការចុះផ្សាយរបស់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ។

KCNA បាននិយាយថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងថែមទៀត។ដោយលោក គីម បានប្រាប់លោក ស៊ី ថាលោកនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះ «គោលការណ៍ចិន តែមួយ» ដែលទីក្រុងប៉េកាំងយល់ថាច្រកសមុទ្រតៃវ៉ាន់ជាកម្មសិទ្ធិរបស់ប្រទេសតែមួយ ដោយមិនគិតពីស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណានោះទេ។

KCNA បានរាយការណ៍ថា មេដឹកនាំក៏បានព្រមព្រៀងគ្នាធ្វើឱ្យការទំនាក់ទំនងជាយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ តាមរយៈដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ផងដែរ។

ប្រភព: CNA news