ភាគហ៊ុនអាស៊ីធ្លាក់ចុះ ខណៈអាមេរិក និងអ៊ីរ៉ង់គំរាមគ្នាទៅវិញទៅមក

ទីផ្សារភាគហ៊ុនសំខាន់ៗនៅអាស៊ីបានធ្លាក់ចុះកាលពីថ្ងៃចន្ទទី២៣ ខែមីនាបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានគំរាមបង្កើនសង្គ្រាម ខណៈដែលសង្គ្រាមអ៊ីរ៉ង់ចូលដល់សប្តាហ៍ទី៤ទៅហើយ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃសៅរ៍ទី២១ ខែមីនាថា លោកនឹង «បំផ្លាញ» រោងចក្រថាមពលអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់មិនបើកផ្លូវ ដឹកជញ្ជូនដ៏សំខាន់នៃច្រកសមុទ្រហ័រមូស។ អ៊ីរ៉ង់បាននិយាយថា ខ្លួននឹងឆ្លើយតបទៅនឹងការវាយប្រហារបែបនេះដោយកំណត់ គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់ រួមទាំងកន្លែងផលិតថាមពលផងដែរ។

ចំណែកប្រទេសជប៉ុន និងកូរ៉េខាងត្បូង រងផលប៉ះពាល់ជាពិសេសដោយជម្លោះនេះ ព្រោះពួកគេពឹងផ្អែក យ៉ាងខ្លាំងទៅលើប្រេង និងឧស្ម័ន ដែលជាធម្មតាឆ្លងកាត់ច្រកសមុទ្រនេះ។

ប្រហែល 20% នៃប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោកជាធម្មតាឆ្លងកាត់តាមផ្លូវទឹកនេះ ហើយសង្គ្រាមបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈសកលកើនឡើងយ៉ាងខ្លាំង។

កាលពីថ្ងៃចន្ទទី២៣ ខែមីនា លោក Fatih Birol ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ បានមានប្រសាសន៍ថា សង្គ្រាមនេះអាចធ្វើឱ្យពិភពលោកប្រឈមមុខនឹង វិបត្តិថាមពលដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ប្រភព: BBC News


