កូរ៉េខាងត្បូង កំណត់តម្លៃប្រេងឥន្ធនៈ ដើម្បីការពារវិបត្តិថាមពល

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានមានប្រសាសន៍នៅថ្ងៃចន្ទ ទី៩ ខែមីនា ថា អាជ្ញាធរនឹងកំណត់តម្លៃប្រេងឥន្ធនៈក្នុងស្រុកជាលើកដំបូងក្នុងរយៈពេលជិត ៣០ ឆ្នាំ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងឆៅសកលកើនឡើងយ៉ាងខ្លាំង។

ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយស្តីពីផលប៉ះពាល់នៃវិបត្តិមជ្ឈិមបូព៌ា លោក Lee បាននិយាយថា រដ្ឋាភិបាលនឹង «ណែនាំ និងអនុវត្តយ៉ាងក្លាហាន» ប្រព័ន្ធតម្លៃអតិបរមាលើផលិតផលប្រេងឥន្ធនៈ «ដែលថ្មីៗនេះបានឃើញការកើនឡើងតម្លៃហួសហេតុ»។

លោក Lee បានមានប្រសាសន៍នៅក្នុងសុន្ទរកថាបើកថា វិបត្តិបច្ចុប្បន្ន «គឺជាបន្ទុកដ៏ធ្ងន់មួយលើសេដ្ឋកិច្ចរបស់យើង ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្មសកល និងការនាំចូលថាមពលពីមជ្ឈិមបូព៌ា»។

លោកបានបន្ថែមថា កូរ៉េខាងត្បូងក៏នឹងស្វែងរកប្រភពថាមពលផ្សេងក្រៅពីការផ្គត់ផ្គង់ដែលដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ផងដែរ។
ប្រភព: CNA news


