អភិបាលខេត្តក្រចេះ ណែនាំពីការគ្រប់គ្រងហានិភ័យនៃការទិញលក់ប្រេងឥន្ទនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់

mnr By mnr March 9, 2026

ក្រចេះ ៖ លោក វ៉ា ជន អភិបាលខេត្តក្រចេះ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំ របស់រដ្ឋបាលខេត្ត ស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញលក់ប្រេងឥន្ទនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងខេត្តក្រចេះ។

ប្រភព ដដែល បន្ដថា ទទួលបានសេចក្តីណែនាំនេះ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កម្លាំងមានសមត្ថកិច្ច ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយនៅតាមផ្ទះ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។

ករណីមានបញ្ហាមិន ប្រក្រតីណាមួយ ត្រូវធ្វើសេចក្តីរាយការណ៍ជាបន្ទាន់មកអាជ្ញាធរនៅមូលដ្ឋាន មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីមានវិធានការ៕