ឥណ្ឌាបិទកម្មវិធី Telegram ជា បណ្ដោះអាសន្នព្រោះបែកវិញ្ញាសាប្រឡងពេទ្យ

mnr By mnr June 17, 2026

ញូវដេលី៖ ប្រទេសឥណ្ឌាបានបិទកម្មវិធីផ្ញើសារ Telegram ជាបណ្ដោះអាសន្ន ដោយអះអាង ថាមានការប្រើប្រាស់ Telegramដើម្បីបោកប្រាស់បេក្ខជនប្រឡងថ្នាក់ជាតិផ្នែកវេជ្ជសាស្ត្រ ដោយការចោទប្រកាន់ពីបទលេចធ្លាយវិញ្ញសាប្រឡងកាលពីខែមុន ដែលនាំឱ្យមានការលុបចោលលទ្ធផលប្រឡង។

ទីភ្នាក់ងាររៀបចំការប្រឡងថ្នាក់ជាតិរបស់ក្រសួងអប់រំបាននិយាយកាលពីថ្ងៃអង្គារ 16 ខែមិថុនា ថាការហាមឃាត់ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសឥណ្ឌា គឺជា «ការឆ្លើយតបទៅនឹងការប្រើប្រាស់ Telegram ដោយមានការរៀបចំបន្លំដើម្បីបោកប្រាស់បេក្ខជនដែលកំពុងប្រឡងថ្នាក់ជាតិ តេស្តសមត្ថភាព​ (NEET) ឆ្នាំ 2026 ដែលគ្រោងនឹងប្រឡងម្តងទៀតនៅថ្ងៃទី២១ខែមិថុនាខាងមុខនេះ»។ ដោយការបិទតេឡេក្រាមនេះមានសុពលភាពរហូតដល់ថ្ងៃទី ២២ ខែមិថុនា។

រដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងរឹតត្បិតការចូលប្រើប្រាស់ Telegram នៅក្នុងប្រទេសឥណ្ឌាសម្រាប់រយៈពេលកំណត់មួយ និងបានបន្ថែមថាអេបនេះត្រូវបានប្រើប្រាស់ដោយលក់សិទ្ធិចូលមើលវិញ្ញាសាប្រឡង។

សូមបន្ថែមផងដែរថា បន្ទាប់ពីការបែកវិញ្ញាសា និងការលុបចោលលទ្ធផលប្រឡងសម្រាប់សិស្សចំនួន 2.3 លាននាក់រួចមក ការតវ៉ាបានផ្ទុះឡើងនៅក្នុងតំបន់ផ្សេងៗនៃប្រទេសឥណ្ឌា។

ប្រភព: CNA news