អ៊ីរ៉ង់និយាយថា គ្មានកិច្ចព្រមព្រៀងចុងក្រោយណាមួយទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ឱ្យបានឆាប់បំផុតនៅចុងសប្តាហ៍នេះ ដែល នឹងបើកច្រកសមុទ្រហ័រមូសឡើងវិញសម្រាប់ការដឹកជញ្ជូនទំនិញ ប៉ុន្តែអ៊ីរ៉ង់បានឆ្លើយតបថា ខ្លួនមិនទាន់ ឈានដល់ការសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងណាមួយនៅឡើយទេ។

ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់មែន នោះនឹងក្លាយជាការទម្លាយភាពទាល់ច្រកផ្នែកការទូតដ៏ សំខាន់បំផុតមិនធ្លាប់មាន ដើម្បីបញ្ចប់សង្គ្រាមរយៈពេ៣ខែ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានធ្វើ ឱ្យតម្លៃថាមពលសកលកើនឡើងយ៉ាងខ្លាំង។

លោក Trump បាននិយាយម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែធានាថា អ៊ីរ៉ង់មិនអាច អភិវឌ្ឍអាវុធនុយក្លេអ៊ែរបានទេ។ អ៊ីរ៉ង់បដិសេធថាខ្លួនកំពុងត្រូវការអាវុធប្រភេទនេះ។
សូមបញ្ជាក់ផងដែរថា ការទាមទាររបស់អ៊ីរ៉ង់រួមមានការដកទណ្ឌកម្មអន្តរជាតិ ការលើកលែងទ្រព្យសម្បត្តិដែលបានបង្កករាប់ពាន់លានដុល្លារ និងការទទួលស្គាល់ការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រ Hormuz ។
ប្រភព: CNA news



