ជប៉ុនចាប់ផ្តើមដំណើរការរោងចក្រនុយក្លេអ៊ែរធំជាងគេបំផុតលើពិភពលោកឡើងវិញ

mnr By mnr February 10, 2026

តូក្យូ៖ ប្រទេសជប៉ុនបានបើករោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកឡើងវិញនៅថ្ងៃចន្ទ ទី៩ ខែកុម្ភៈ នេះបើយោងតាមប្រតិបត្តិកររបស់ខ្លួន បន្ទាប់ពីគម្រោងមុនត្រូវបានផ្អាកយ៉ាងឆាប់រហ័សដោយសារតែបញ្ហាតូចតាច។

នៅពេលនេះរោងចក្រឋាមពលនុយក្លេអ៊ែបានចាប់ផ្តើមឡើងវិញជាលើកដំបូងចាប់តាំងពីគ្រោះមហន្តរាយនៅហ្វូគូស៊ីម៉ាឆ្នាំ ២០១១។

រោងចក្រនេះត្រូវបានបិទចោលចាប់តាំងពីប្រទេសជប៉ុនបានផ្តាច់ថាមពលនុយក្លេអ៊ែរបន្ទាប់ពីការរញ្ជួយដីដ៏ធំសម្បើម និងរលកយក្សស៊ូណាមិបានបណ្តាលឲ្យរ៉េអាក់ទ័រចំនួនបីនៅរោងចក្រថាមពលបរមាណូ Fukushima រលាយ។

ដោយប្រទេសជប៉ុនជាប្រទេសកម្រនូវធនធានធម្មជាតិ ឥលូវប្រទេសជប៉ុនកំពុងងាកទៅរកថាមពលបរមាណូ ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ធ្វើឲ្យសម្រេចបានអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ និងបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងពីបញ្ញាសិប្បនិម្មិត។

ប្រភព: CNA news

Leave a Reply

Your email address will not be published. Required fields are marked *